ព្រឺសម្បុរ! កែវ ចាន់ដាលីន ច្រៀងបទ “I will always love you” ពីរោះខ្លាំង ក៏ប៉ុន្តែគួរឲ្យស្តាយធ្លាក់បាត់ (មានវីដេអូ)

//s5.kh1.co/16/16c61beb0ff33305292c7dca24104c5c77ae5580.jpg
តារា & កម្សាន្ដ

 ២៨-តុលា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីយប់មិញនេះ កម្មវិធីលំដាប់ពិភពលោក X Factor Cambodia រដូវកាលទី១ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គេសង្កេតឃើញថា បេក្ខនារីដ៏មានទេពកោសល្យកញ្ញា កែវ ចាន់ដាលីន បានយកបទចម្រៀងបរទេសមានចំណងជើងថា “I Will always love you” មកប្រឡងកាលពីយប់មិញនេះ។

យ៉ាងណាមិញ សម្រាប់ការបកស្រាយបទចម្រៀងមួយបទនេះដែរ កញ្ញា កែវ ចាន់ដាលីន បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលមែនទែន ព្រោះថាសម្លេងនាងពិតជាពីរោះ ហើយជាពិសេសនោះ ដាលីន ក៏ត្រូវបានគណកម្មការពោលសរសើរស្ទើរតែមិនដាច់ពីមាត់អំពីសមត្ថភាពរបស់នាងផងដែរ។

ក៏ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយ បេក្ខនារី កែវ ចាន់ដាលីន មិនអាចបន្តទៅវគ្គបន្តបាននោះទេ ដោយរូបនាង និងបេក្ខជនមួយក្រុមទៀត គឺក្រុម​ X Fighter ត្រូវបានជម្រុះចេញពីកម្មវិធី ដោយទទួលបានសារពីសំណាក់មហាជនតិចជាងគេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

កែវ ចាន់ដាលីន
កែវ ចាន់ដាលីន
បទ "I will always love you"
បទ "I will always love you"
បទ "I will always love you"
បទ "I will always love you"
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T