ធ្លាប់ទេ? សូម្បីងើបពីកៅអី ក៏ឈឺខ្លួនដែរ!

//s4.kh1.co/ca/ca6f52472b26ee3a81d2863c53790f45a5e82902.jpg
នារី

 ២៨-តុលា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

គ្នាយើងមិនតិចទេ ប្រហែល​ធ្លាប់ជួប​ហើយ អាការឈឺចាប់​រាងកាយ សូម្បី​ពេលងើប​ពី​កៅអី​ធ្វើការ បម្រុងទៅ​បន្ទប់ទឹក ឬទៅ​ធ្វើអ្វី​ផ្សេងទៀត។ អារម្មណ៍​ឈឺចាប់ ជារឿង​ធម្មតា​ទេ ដោយសារ​វាជា​សញ្ញាណ នៃ​ប្រព័ន្ធ​រាងកាយ ប៉ុន្ដែ​វាក៏​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​សម្ពាធឈាម និង​ការគ្រប់គ្រង​ជាតិស្ករ​ក្នុងឈាម​ផងដែរ។ ករណីខ្លះ វាអាច​បង្ក​ផលវិបាក​ផ្នែក​ចិត្តសាស្ត្រ ដូចជា ថប់អារម្មណ៍ បាក់ទឹកចិត្ត និង​បាក់ស្បាត​ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាម​វេជ្ជបណ្ឌិត Michael Soon នៅ​មន្ទីរពេទ្យ Mount Elizabeth Hospital បញ្ជាក់​ថា មូលហេតុ​នៃ​ការឈឺចាប់ គឺផ្អែក​តាម​អាយុ ដោយ​មូលហេតុ​រួម​សម្រាប់​អ្នកមាន​វ័យ ២០​ឆ្នាំ​លើស-៣០​ឆ្នាំ​លើស ជាធម្មតាពាក់ព័ន្ធ​នឹង​សកម្មភាព បណ្ដាល​ឲ្យ​របួស ឬការប្រើប្រាស់​សាច់ដុំ​ច្រើនពេក និង​របួសសន្លាក់។

សម្រាប់​អ្នកមាន​វ័យ​លើសពី ៥០​ឆ្នាំ ការឈឺចាប់​រាងកាយ អាចបណ្ដាល​មកពី​ការ​វិវត្តវ័យ រួមជាមួយ​ជំងឺ​រលាកសន្លាក់ឆ្អឹង និង​ជំងឺ​រលាកសន្លាក់ (Inflammatory Arthritis)។ ប៉ុន្ដែ​អ្នកខ្លះ ជួប​បញ្ហានេះ នៅ​វ័យ ៦០​ឆ្នាំ ហើយ​មូលហេតុ​បង្ក ក៏អាច​បណ្ដាល​មកពី​របួស កាលពី​នៅ​វ័យ​ជំទង់ផងដែរ។ ជាមួយ​គ្នានេះ មនុស្ស​ជាច្រើន ជឿថា ការឈឺចាប់ ជាផ្នែកមួយ​នៃ​ការវិវឌ្ឍ​វ័យ ដូច្នេះ​ពួកគេ​មិនចាំបាច់​ទៅ​ព្យាបាល​នោះទេ លុះត្រាតែ​ទ្រាំលែងបាន។

ប៉ុន្ដែ​ក្នុង​ករណី​ឈឺចាប់ខ្លះ ដែល​ឈឺ​ខ្លាំង និង​ឈឺជាប់ អត់ធូរស្រាល យើងត្រូវ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ និង​ព្យាបាល​ភ្លាមៗ។ ក្នុង​ករណី​ធម្មតា បើ​ការឈឺចាប់​ស្រាល តែមិន​បាត់វិញ​ទេ​ក្នុង​រយៈពេល ២-៣ថ្ងៃ យើង​គួរទៅ​ជួប​គ្រូពេទ្យ​ផងដែរ។ 

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T