ក្រោយភ្ជាប់ពាក្យរួច ជីវិតជាគូដណ្តឹង របស់សួស វីហ្សា ដើរដល់ចំណុចនេះ?

//s4.kh1.co/04/041b2b83ef521e6c28c28b8350525cf366ffc544.jpg
តារា & កម្សាន្ដ

 ២៧-តុលា-២០១៩ ៩ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាសម្តែងប្រុស ថមមី និងតារាចម្រៀងស្រី សួស វីហ្សា បានក្លាយជាគូដណ្តឹងនឹងគ្នា ក្រោយស្រលាញ់គ្នា អស់រយៈពេលយូរឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ពួកគេ ក៏ជិតចូលរោងការ ក្នុងពេលឆាប់ៗនេះផងដែរ ដោយសម្អាងការ រូបថតPre Wedding ក៏បានត្រៀមរួចមកអស់ហើយ។

ជាមួយគ្នានោះដែរ គេក៏សង្កេតឃើញមក តារាទាំង២ដួងនេះ ហាក់ដូចជា កាក់កបខ្លាំង និងតែងផ្លាស់ប្តូរ សម្ភារនិយមជាញឹកញាប់ ដោយកាលពីថ្មីៗនេះ ពួកគេ ក៏បានឡើងវីឡាថ្មី ដែលមានតម្លៃរាប់ម៉ឺនដុល្លារ។ មិនបានប៉ុន្មានអាទិត្យផង ពួកគេ ក៏បានទិញរថយន្តម្នាក់មួយទៀត​ ដែលមានពណ៌សដូចគ្នាផងដែរ។

អ្វីដែលសំខាន់ កាលពីមួយសប្តាហ៍មុន សួស វីហ្សា ក៏បានបង្ហាញនូវរថយន្តម៉ាក lexus 570 ទៀតផង ដែលធ្វើឲ្យ​ហ្វេនមានការភ្ញាក់ផ្អើលខ្លាំង ព្រោះថា មិននឹកស្មានថា នាងផ្លាស់ប្តូររថយន្ត ដូចជាប្តូរម៉ូតខោអាវយ៉ាងដូច្នេះ។ ជាពិសេស មុខជំនួញរបស់ពួកគេ នឹងក្លាយជា រូបរាងឆាប់ៗនេះផងដែរ នេះបើតាមរយៈពួកគេ និយាយនៅក្នុង ឡាយវីដេអូលើកមុន គ្រាន់តែមិនទាន់បង្ហើបថា មុខជំនួញនោះជាអ្វី។ មិនត្រឹមតែប៉ុណ្ណោះ ពេលទំនេរពីការងារ ពួកគេ ក៏ចំណាយពេលដើរលេងជាមួយគ្នា តាមបណ្តាប្រទេសនានាជាច្រើន ដើម្បីបង្កើន នូវអនុស្សាវរីយ៍ឲ្យកាន់តែស្អិតរមួត។

យ៉ាងណាមិញ ហ្វេនក៏បានសរសើរពីការខិតខំប្រឹងប្រែងរបស់ អ្នកទាំងពីរ ដែលអាចសាងជីវិតជាមួយគ្នា​បានយ៉ាងត្រចះត្រចង់ ជាមួយនឹងទ្រព្យសម្បត្តិ មានជាបន្តបន្ទាប់យ៉ាងដូច្នេះ៕

សួស វីហ្សា និងថមមី
សួស វីហ្សា និងថមមី
រូបភាពក្នុងថ្ងៃភ្ជាប់ពាក្យ
រូបភាពក្នុងថ្ងៃភ្ជាប់ពាក្យ
រថយន្តដែលេពួកគេទើបទិញ
រថយន្តដែលេពួកគេទើបទិញ
ឡានទី២របស់ថមមី
ឡានទី២របស់ថមមី
ផ្ទះរបស់ពួកគេ ដែលឡើងក្រោយភ្ជាប់ពាក្យ
ផ្ទះរបស់ពួកគេ ដែលឡើងក្រោយភ្ជាប់ពាក្យ
ផ្ទះរបស់ពួកគេ ដែលឡើងក្រោយភ្ជាប់ពាក្យ
ផ្ទះរបស់ពួកគេ ដែលឡើងក្រោយភ្ជាប់ពាក្យ
ឡានរបស់ពួកគេ ដែលទិញក្រោយភ្ជាប់ពាក្យដូចគ្នា
ឡានរបស់ពួកគេ ដែលទិញក្រោយភ្ជាប់ពាក្យដូចគ្នា
ទំនេរពួកគេ ចូលចិត្តដើរលេងកម្សាន្ត
ទំនេរពួកគេ ចូលចិត្តដើរលេងកម្សាន្ត
សួស វីហ្សាថមមី
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T