ចេះណាស់! ឆ្កែមួយក្បាលឲ្យកូនស្វាព្រាត់មេតោងខ្នង ហើយនាំទៅកាន់ប៉ុស្ដិ៍ប៉ូលិស (មានវីដេអូ)

//s6.kh1.co/e9/e9d6698356706c1304771bbd8f4dfadbc0c26018.jpg
សង្គម

 ២៧-តុលា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ឥណ្ឌា៖ ថ្មីៗនេះ មហាជននៅលើបណ្ដាញអ៊ិនធើណែតជាច្រើន បានសម្ដែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងជុំវិញវីដេអូឃ្លីបមួយ ដែលត្រូវបានថតបង្ហោះនូវសកម្មភាព ឆ្កែមួយក្បាលឲ្យកូនស្វាព្រាត់មេតោងខ្នង និងនាំទៅកាន់ប៉ុស្ដិ៍ប៉ូលិស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមប្រភពបានឲ្យដឹងថា វីដេអូឃ្លីបនេះត្រូវបានថតឡើងនៅប៉ុស្តិ៍ប៉ូលិស Rehli ក្នុងរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា និងត្រូវបានគេយកទៅបង្ហោះចែកចាយលើបណ្ដាញអ៊ិនធើណែត ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីបបង្ហាញឲ្យឃើញថា ឆ្កែមួយក្បាលបានឲ្យកូនស្វាដែលព្រាត់ពីមេរបស់វា តោងជាប់នឹងខ្នង។ អ្វីដែលមិនគួរឲ្យជឿនោះគឺឆ្កែមួយក្បាលនោះ បាននាំកូនស្វាទៅកាន់ប៉ុស្ដិ៍ប៉ូលិស ដើម្បីឲ្យគេជួយទៀតផង។ ឃើញដូច្នេះ ដោយស្ដីអាណិតអាសូរ ប៉ូលិសក៏បានឲ្យចេកមួយផ្លែទៅកាន់កូនស្វានោះផងដែរ។

យោងតាមសម្ដីរបស់បុរសម្ចាស់វីដេអូបានឲ្យដឹងថា កូនស្វាតូចត្រូវបានប្រទះឃើញដោយឆ្កែមួយក្បាលនោះនៅក្បែរមាត់បឹងតែម្នាក់ឯង។ 

យ៉ាងណាមិញ ក្រោយពីស៊ីចេកឆ្អែតរួចរាល់មក កូនស្វាមួយក្បាលនោះក៏ត្រូវបានប៉ូលិសប្រគល់ទៅឲ្យមន្ត្រីសត្វព្រៃក្នុងតំបន់ ដើម្បីធ្វើការប្រលែងចូលទៅក្នុងព្រៃវិញ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ឆ្កែនិងកូនស្វា
ឆ្កែនិងកូនស្វា
ឆ្កែនិងកូនស្វា
ឆ្កែនិងកូនស្វា
កូនស្វា
កូនស្វា
កូនស្វា
កូនស្វា
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T