ឃើញតែតែងខ្លួនប្លែកៗ តែងាកមកមើលសម្រស់ពេល Billie Eilish ស្លៀកពាក់ត្រឹមត្រូវធម្មតាវិញ ស្អាតមិនណយទេ!

//s6.kh1.co/8c/8c0b5e605a5b822c5c4bf8aa75f49fab9d76c35c.jpg
តារា & កម្សាន្ដ

 ២៦-តុលា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ ជឿជាក់ថា សម្រាប់អ្នកចូលចិត្តស្តាប់បទចម្រៀង ជាភាសាអង់គ្លេស ប្រាកដជាស្គាល់តារាចម្រៀងស្រី ដែលកំពុងទទួលបានប្រជាប្រិយភាព Billie Eilish ជាក់ជាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងវ័យត្រឹមតែ១៧ឆ្នាំ តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រស្ទើរតែទូទាំងពិភពលោក ទទួលស្គាល់ពីសមត្ថភាពដ៏ល្អ ក្នុងការនិពន្ធបទចម្រៀង ជាពិសេសទឹកដមសំឡេងដ៏ពីរោះ របស់នាងផ្ទាល់តែម្តង។

ក្រៅពីភាពប៉ិនប្រសប់ទាក់ទងនឹងផ្នែកចម្រៀង Billie បានធ្វើឲ្យបណ្តាអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើស្ទាយ៍ស្លៀកពាក់របស់នាងផងដែរ។ ជាទូទៅនៅក្នុងវីដេអូចម្រៀង ឬរាល់ពេលប្រគំតន្ត្រីនានា គេសង្កេតឃើញថា នាងតែងតែស្លៀកសម្លៀកបំពាក់ប្លែកៗ បែបរញ៉េរញ៉ៃ រលុងៗ និងមានពណ៌ឆើតៗ។

ដោយសារតែ ឃើញការតុបតែងខ្លូនបែបនេះ របស់ Billie ញឹកញាប់ពេក ទើបធ្វើឲ្យអ្នកគាំទ្រស៊ាំភ្នែកនឹងស្ទាយ៍បែបនេះ រហូតស្ទើរតែមិនអាចស្រម៉ៃចេញរូបភាព នៅពេលដែលនាងស្លៀកពាក់បែបធម្មតាបាន។

ជាក់ស្តែង បើក្រឡេកមកមើលពីរូបសម្រស់ នៅពេលដែលនាងស្លៀកពាក់បែបធម្មតាវិញ ឃើញថាតារាចម្រៀងស្រីរូបនេះ មានភាពស្រស់ស្អាត និងទាក់ទាញមិនណយនោះទេ។ ប៉ុន្តែក៏អាចនិយាយបានដូចគ្នាថា រូបថតនៅពេលដែលតែងខ្លួនធម្មតាៗ សាមញ្ញៗ គឺជារូបដែលពិបាករកបំផុត ព្រោះនាងកម្រនឹងតែងខ្លួនបែបនេះណាស់៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

Billie Eilish ពេលតែងខ្លួនប្លែកៗ
Billie Eilish ពេលតែងខ្លួនប្លែកៗ
Billie Eilish ពេលតែងខ្លួនប្លែកៗ
Billie Eilish ពេលតែងខ្លួនប្លែកៗ
Billie Eilish ពេលតែងខ្លួនប្លែកៗ
Billie Eilish ពេលតែងខ្លួនប្លែកៗ
Billie Eilish ពេលតែងខ្លួនប្លែកៗ
Billie Eilish ពេលតែងខ្លួនប្លែកៗ
Billie Eilish ពេលតែងខ្លួនធម្មតា
Billie Eilish ពេលតែងខ្លួនធម្មតា
Billie Eilish ពេលតែងខ្លួនធម្មតា
Billie Eilish ពេលតែងខ្លួនធម្មតា
Billie Eilish ពេលតែងខ្លួនធម្មតា
Billie Eilish ពេលតែងខ្លួនធម្មតា
Billie Eilish ពេលតែងខ្លួនធម្មតា
Billie Eilish ពេលតែងខ្លួនធម្មតា
Billie Eilish ពេលតែងខ្លួនធម្មតា
Billie Eilish ពេលតែងខ្លួនធម្មតា
Billie Eilish ពេលតែងខ្លួនធម្មតា
Billie Eilish ពេលតែងខ្លួនធម្មតា
Billie Eilish ពេលតែងខ្លួនធម្មតា
Billie Eilish ពេលតែងខ្លួនធម្មតា
Billie Eilish ពេលតែងខ្លួនធម្មតា
Billie Eilish ពេលតែងខ្លួនធម្មតា
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T