កិត្តិយសណាស់! ព្រះនាងតូច នរោត្តម ជេនណា ឡើងច្រៀងក្នុងពិធីភ្ជាប់ពាក្យ ពេជ្រ សូលីកា ម្សិលមិញយ៉ាងពីរោះខ្លាំង! (មានវីដេអូ)

//s5.kh1.co/70/70e3168946e5cdc86e61749cc248a8aed9da8378.jpg
តារា & កម្សាន្ដ

 ២៦-តុលា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព កញ្ញា ពេជ្រ សូលីកា បានរៀបចំកម្មវិធីភ្ជាប់ពាក្យរបស់ខ្លួន ដែលធ្វើឡើងយ៉ាងអធិកអធម ក្រោមការចូលរួមពីសំណាក់ភ្ញៀវកិត្តយសប្រុសស្រីជាច្រើន ដើម្បីជាការអបអរដល់នាង និងអនាគតស្វាមីដ៏ស្រស់សង្ហា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ គេក៏ឃើញមានវត្តមាន ព្រះនាងតូច នរោត្តម ជេនណា បានធ្វើការផ្តល់កិត្តិយសចូលរួមនៅក្នុងកម្មវិធីមង្គលរបស់នាង ជាមួយនឹងការតែងខ្លួនយ៉ាងស្រស់សោភា ហើយក៏មានភ្ញៀវកិត្តិយស ក៏ដូចជាតារាខ្មែរមួយចំនួន ដែលស្រលាញ់ទ្រង់ បានសុំថតរូបដោយក្តីគោរព និងស្រលាញ់ផងដែរ។

តែអ្វីដែលកាន់តែពិសេសនោះគឺ នៅក្នុងកម្មវិធីជ័យមង្គលរបស់តារាស្រីរូបនេះ ទ្រង់ក៏បានធ្វើការបកស្រាយចម្រៀងដោយផ្ទាល់យ៉ាងពីរោះខ្លាំង គួរឲ្យសរសើរ ជាមួយនឹងទឹកដមយ៉ាងពីរោះផ្តល់ឲ្យកម្មវិធីកាន់តែមានភាពអធិកអធមខ្លាំងឡើង។

ទន្ទឹមនឹងនេះដែរ អ្នកទស្សនាដែលបានស្តាប់ទ្រង់ច្រៀង បាននាំគ្នាសរសើរ និងពេញចិត្តគ្រប់គ្នា ចំពោះសមត្ថភាពដ៏ល្អរបស់ទ្រង់ ដែលពិតជាមានទឹកដមច្រៀងពីរោះ ទោះបីវ័យនៅក្មេងតូចយ៉ាងណាក្តី៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ពេជ្រ សូលីកា និងគូដណ្តឹង
ពេជ្រ សូលីកា និងគូដណ្តឹង
ពេជ្រ សូលីកា 
ពេជ្រ សូលីកា 
ពេជ្រ សូលីកា និងគូដណ្តឹង
ពេជ្រ សូលីកា និងគូដណ្តឹង
ព្រះនាងតូច នរោត្តម ជេនណា
ព្រះនាងតូច នរោត្តម ជេនណា
ព្រះនាងតូច នរោត្តម ជេនណា
ព្រះនាងតូច នរោត្តម ជេនណា
ព្រះនាងតូច នរោត្តម ជេនណា ពេលឡើងច្រៀង
ព្រះនាងតូច នរោត្តម ជេនណា ពេលឡើងច្រៀង
ពេជ្រ សូលីកា ក្នុងពិធីភ្ជាប់ពាក្យ
ពេជ្រ សូលីកា ក្នុងពិធីភ្ជាប់ពាក្យ
ព្រះនាងតូច នរោត្តម ជេនណា ក្នុងពិធីភ្ជាប់ពាក្យ សូលីកា

Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T