មើលមួយភ្លែតស្មានតែរូបគំនូរ! បវរកញ្ញាកម្ពុជាទាំង៣រូបនេះ បង្អួតសម្រស់ជាមួយធម្មជាតិ ស្អាតលេចធ្លោខ្លាំងណាស់!

//s5.kh1.co/aa/aadce32e5da5253030c79390a3a73e3992abdd8b.jpg
តារា & កម្សាន្ដ

 ២៦-តុលា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

មណ្ឌលគិរី៖ ជាការពិតណាស់ កញ្ញា សំណាង អេលីណា និង រឿន ណាត សុទ្ធសឹងតែជា បវរកញ្ញាចក្រវាល កម្ពុជាប្រចាំឆ្នាំ២០១៨ និង២០១៩ រីឯកញ្ញា ប៉ូគឹមថេង សុធីតា ជាបវរកញ្ញាអាស៊ីប៉ាស៊ីហ្វិក អន្តរជាតិ ប្រចាំឆ្នាំ២០១៩ ដែលអ្នកទាំង៣ជាសិល្បៈការិនីពន្លកថ្មី ពោរពេញដោយរូបសម្បតិ្តស្រស់សោភា និងចំណេះដឹង មិនចាញ់គ្នានោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែបែបនេះហើយ ទើបតារាស្រីវ័យក្មេង មុខស្រស់ទាំងអស់នេះ កាន់តែមានហាងឆេងទទួលបានការងារសិល្បៈធំៗ មិនចេះដាច់ ជាពិសេសគឺត្រូវប៉ាន់ខាងផ្នែកថតម៉ូតតែម្ដង។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តាមរយៈរូបថតជាច្រើនសន្លឹក ក្នុងសង្គមហ្វេសប៊ុក អេលីណា និង រឿន ណាត ព្រមទាំង ធីតា បានធ្វើឲ្យហ្វេនៗក្នុងបណ្ដាញសង្គម មើលមិនចង់ស្គាល់ និងចំណាំសឹងតែមិនចង់បាន ព្រោះតែភាពស្អាតប្លែករបស់ពួកគេ។

ជាមួយគ្នានេះដែរ តារាស្រីទាំង៣ដួងនេះ បានតុបតែងខ្លួនក្នុងសម្លៀកបំពាក់ដែលច្នៃម៉ូតឡើងយ៉ាងពិសេស អមដោយទម្រង់មុខស្រស់ស្អាត និងទេសភាពខៀវស្រងាត់ លើទឹកដីមណ្ឌលគិរី ផងនោះ ធ្វើឲ្យពួកគេមើលទៅដូចព្រះនាងក្នុងរឿងនិទានបេះបិទ និងមានរូបសម្រស់លេចធ្លោមិនចាញ់គ្នាទេ៕

ប្រភព៖ Madam Boutiques Amy

ប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

បវរកញ្ញាមុខស្រស់ទាំង៣រូប
បវរកញ្ញាមុខស្រស់ទាំង៣រូប
បវរកញ្ញាមុខស្រស់ទាំង៣រូប
បវរកញ្ញាមុខស្រស់ទាំង៣រូប
បវរកញ្ញាមុខស្រស់ទាំង៣រូប
បវរកញ្ញាមុខស្រស់ទាំង៣រូប
បវរកញ្ញាមុខស្រស់ទាំង៣រូប
បវរកញ្ញាមុខស្រស់ទាំង៣រូប
បវរកញ្ញាមុខស្រស់ទាំង៣រូប
បវរកញ្ញាមុខស្រស់ទាំង៣រូប
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T