ចុងឆ្នាំ២០១៩ មាន សូនីតា សម្រេចបំណង ទិញកាដូឡានស៊េរីទំនើប ជូនខ្លួន​ឯងយ៉ាងថ្មីស្រឡាងភ្លែត!

//s5.kh1.co/75/75c005d413953ccd4f836176a8524bf28c926f3e.jpg
តារា & កម្សាន្ដ

 ២៦-តុលា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា មាន សូនីតា បច្ចុប្បន្នកាន់តែមានហាងឆេង និងប្រជាប្រិយភាពខ្លាំងនៅក្នុងការងារសិល្បៈ ស្របពេលដែលរូបសម្រស់ក៏កាន់តែអំណោយផល ស្អាតឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្ត និងសរសើរដល់នាងគ្រប់គ្នា ក្រោយនាងបានសម្រេចបំណងរបស់ខ្លួនតាំងពីមិនទាន់ចូលសិល្បៈ ក្រោមការខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពនៅក្នុងការធ្វើការងារ និងរកស៊ីទាំងយប់ទាំងថ្ងៃ។

ដោយក្នុងនោះ នាងបានទិញកាដូ ដែលជាបំណងប្រាថ្នារបស់ខ្លួន គឺរថយន្តស៊េរីទំនើបមួយគ្រឿងយ៉ាងថ្មីស្រឡាង ជាមួយនឹងការបង្ហាញអារម្មណ៍រំភើបនៅលើបណ្តាញសង្គមបន្ថែមថា៖

«ចាំបានកាលចេះបើកឡានដំបូង គឺម៉ាក់បង្រៀនឲ្យបើក កូរ៉ូឡារបស់គាត់ ដល់ចូលសិល្បះម៉ាក់ក៏ដាច់ចិត្តឲ្យបើកឡានទៅថត កុំអោយខ្មាស់គេ ហាហា... តាមពិត ទៅថតឆ្ងាយៗហើយត្រូវមានឥវ៉ាន់ច្រើនចឹងបានគាត់ឲ្យជិះឡាន (១ទឹក) របស់គាត់ ឲ្យតែឡើងជិះឡានមានកូនចិត្តគិតថាត្រូវជិះឡានថ្មីឲ្យទាន់ឆ្នាំនឹងគេ ចឹងសន្យាជាមួយខ្លួនឯង ថាត្រូវខំប្រឹងប្រែងឲ្យមានលទ្ធភាពទិញឡានថ្មីជិះខ្លួនឯងអោយបាន ការស្រមើស្រមៃ ជាមួយការខំប្រឹងមិនអត់ប្រយោជន៍នោះទេ ... តែបើគ្រាន់តែស្រមៃហើយអត់ខំ ក៏មិនអាចទៅរួចដែរណា៎ Mom I did it »។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនក៏បាននាំគ្នា ចូលរួមអបអរដល់នាងគ្រប់គ្នា ដែលការខិតខំប្រឹងប្រែងអស់ពេលជាច្រើនឆ្នាំមកនេះ ក៏ទទួលបាននូវភាពជោគជ័យយ៉ាងដូច្នោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា ទិញឡានថ្មី
មាន សូនីតា ទិញឡានថ្មី
មាន សូនីតា ទិញឡានថ្មី
មាន សូនីតា ទិញឡានថ្មី
មាន សូនីតា ទិញឡានថ្មី
មាន សូនីតា ទិញឡានថ្មី
មាន សូនីតា ទិញឡានថ្មី
មាន សូនីតា ទិញឡានថ្មី
មាន សូនីតា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T