Trailer ផ្លូវការរឿង «ស្នេហាក្មេងៗ» ទទួលបានការចាប់អារម្មណ៍ខ្លាំងពីយុវវ័យ! (មានវីដេអូ)

//s4.kh1.co/ca/ca4665fbb3b1b342dcc8e3b14ce663b2edd35e3e.jpg
តារា & កម្សាន្ដ

 ២៦-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ​៖ នៅទីបំផុតភាពយន្តដែលស្ដែងចេញពីជីវិតស្នេហាក្មេងៗ ដែលសម្ដែងឡើងដោយសមាជិកក្នុងក្រុមក្មេងខ្មែរ បានចេញឈុតខ្លីជាផ្លូវការហើយ ដោយគ្រាន់តែចេញបង្ហោះភ្លាមៗ គេឃើញយុវវ័យភាគច្រើន បានចេញមុខសរសើរ។ នេះជាភាពយន្ត ដែលផលិតដោយផលិតកម្ម កងចក្រភីកឈ័រ ក្រោមការដឹកនាំរឿងដោយកញ្ញា រិទ្ធី លំអរពេជ្រ ដែលជាស្ថាបនិកមួយរូបក្នុងកម្មវិធីបុណ្យភូមិកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កញ្ញា រិទ្ធី លំអរពេជ្រ 
  កញ្ញា រិទ្ធី លំអរពេជ្រ 

នេះជាភាពយន្តស្នេហាបែបយុវវ័យនាសម័យថ្មីនេះ ដោយស្នាដៃទាំងមូល គឺជាការនិពន្ធរួមគ្នារវាងកញ្ញា លំអរពេជ្រ និងលោក ម៉ានិត ដែលជាអ្នកនិពន្ធប្រលោមលោកដ៏ល្បីមិនចាញ់គ្នា។ តួអង្គសម្ដែងនៅក្នុងភាពយន្តនេះ ក៏សុទ្ធតែតារាវ័យក្មេងដែលមានសមត្ថភាពក្នុងការសម្តែងផងដែរ មានដូចជាកញ្ញា គង់ ចាន់ស្រីដែន ជាអតីត Freshie Girl ប្រចាំឆ្នាំ២០១៥។ លោក ជា សុជាតិ តារាចម្រៀងមកពីក្រុមក្មេងខ្មែរ និងលោក រ៉ុង សុភីដេវីដ តារាមកពីក្រុម Small World Small Band ជាដើម។

  រឿង «ស្នេហាក្មេងៗ»
  រឿង «ស្នេហាក្មេងៗ»

ក្នុងនោះក៏មានតួសម្តែងល្បីៗជាច្រើនរូបទៀតផងដែរ ដែលសុទ្ធតែជាអាយដលរបស់យុវវ័យផងដែរ ទើបភាពយន្តនេះគ្រាន់តែចេញ Trailer ក៏មានក្មេងៗភាគច្រើនចាប់អារម្មណ៍។ ស្នាដៃទាំងមូលក៏ត្រូវបានប្រកាសថា មានការសម្រិតសម្រាំងយ៉ាងខ្លាំងទៅលើគុណភាពទាំងសាច់រឿង ទាំងតួសម្តែង និងបច្ចេកទេស។

សម្រាប់សាច់រឿងនេះវិញ គឺរៀបរាប់អំពីតួអង្គស្រីឈ្មោះថា កេសរ ដែលរស់នៅទីក្រុងភ្នំពេញជាមួយនឹងជីដូន ហើយនាងតែងទន្ទឹងរង់ចាំសំបុត្រពីម្តាយរបស់នាងដែលនៅឆ្ងាយ។ កេសរ មានមិត្តភក្តិជិតស្និទ្ធចំនួន៣នាក់គឺ រិទ្ធ សុភ័ក្រ្ត និងបេទ្បា។ ក្រោយមកនាងបានស្គាល់សិស្សច្បងដ៏ស្រស់សង្ហាមួយរូបមានឈ្មោះថា វេហា ហើយក៏បង្កើតជាស្នេហា។ កេសរ ចាប់ផ្តើមស្គាល់ពីការថែរក្សា ស្នេហា មិត្តភាព និងគ្រួសារក្នុងពេលតែមួយ។ ហើយរឿងរ៉ាវទាំងអស់នេះក៏បានធ្វើឲ្យកេសរ ដឹងនូវរឿងមួយ ដែលនាងនឹកស្មានមិនដល់។

  រឿង «ស្នេហាក្មេងៗ»
  រឿង «ស្នេហាក្មេងៗ»
  រឿង «ស្នេហាក្មេងៗ»
  រឿង «ស្នេហាក្មេងៗ»

ចង់ដឹងថា តើសាច់រឿងចុងក្រោយនឹងទៅជាយ៉ាងណា មានតែរង់ចាំទស្សនាប៉ុណ្ណោះ ដោយភាពយន្តនេះនឹងចាក់បញ្ចាំងគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី ៧ វិច្ឆិកា ២០១៩ តទៅ៕

ខាងក្រោមនេះ Trailer ក្រៅៗរបស់រឿង «ស្នេហាក្មេងៗ» ដែលមានយុវវ័យជាច្រើនកំពុងក្លាយជាហ្វេន និងអន្ទះសារចង់ទស្សនា នៅពេលលក់សំបុត្រនោះ៖

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T