ទីបំផុត G-Dragon បញ្ចប់ភារកិច្ចក្នុងជួរកងទ័ព មានហ្វេនៗរាប់ពាន់នាក់ចាំទទួល

//s4.kh1.co/31/3106d0fb07c218804301ec0e5f87f011253625c0.jpg
តារា & កម្សាន្ដ

 ២៦-តុលា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ លោក G-Dragon ដែលជាសមាជិកក្រុម Big Bang បានធ្វើឲ្យហ្វេនៗ ទាំងក្នុងនិងក្រៅស្រុកនឹករលឹកមិនស្ទើរនោះឡើយ ក្រោយពីបាត់មុខមាត់ ពីសិល្បៈ K-Pop ទៅបំពេញតួនាទីបម្រើជួរកងទ័ព រយៈពេល២ឆ្នាំមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏ប៉ុន្តែបន្ទាប់ពីការរង់ចាំយ៉ាងអន្ទះសា តាំងពីឆ្នាំ២០១៨រួចមក ទីបំផុត G-Dragon បានបញ្ចប់ភារកិច្ចមួយនេះជាស្ថាពរ និងបានបង្ហាញខ្លួនជាសាធារណៈសាជាថ្មី នៅចំពោះមុខហ្វេនៗ កាលពីព្រឹកម៉ោង៨ ថ្ងៃទី២៦ ខែតុលា នេះផ្ទាល់តែម្ដង។

ជាមួយគ្នានេះដែរ តារាកូរ៉េប្រុសរូបនេះ នៅតែមានភាពស្រស់សង្ហា និងមើលទៅ Cool ខ្លាំងណាស់ ក្នុងឈុតជាទាហ៊ាន អមដោយទឹកមុខស្រស់ស្រាយ សម្រាប់អ្នកគាំទ្រទាំងអស់ដែលមានវត្តមាននៅទីនោះទៀតផង។

គួរបញ្ជាក់ថា G-Dragon ជាកំពូលតារាចម្រៀងរ៉េប ប្រចាំប្រទេសកូរ៉េ ដូច្នេះហើយមិនមែនជារឿងចម្លែកដែលគ្រាន់តែ ចេញពីជួរទាហ៊ានភ្លាម ធ្វើឲ្យអ្នកគាំទ្ររាប់ពាន់នាក់ និងអ្នកកាសែតជាច្រើនទៅទទួលស្វាគមន៍បែបនេះ។

យ៉ាងណាមិញ ចំពោះការវិលត្រលប់មកសាជាថ្មីនេះដែរ G-Dragon បាននិយាយថា៖

«​ទីបំផុត ខ្ញុំបានបញ្ចប់តួនាទីជាកងទ័ពដោយជោគជ័យហើយ អរគុណអ្នកគ្រប់គ្នាដែលបានរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្ដៅ» ។

ជាពិសេស តារាប្រុសរូបសង្ហា G-Dragon ក៏បានបន្ថែមទៀតថា៖

 «រូបលោកនឹងខិតខំ ប្រឹងប្រែងរកអ្វីដែលប្លែក តម្រូវចិត្តអ្នកគាំទ្រ សម្រាប់ការវិលចូលសិល្បៈលើកនេះ» ៕

G-Dragon 
G-Dragon 
G-Dragon 
G-Dragon 
G-Dragon 
G-Dragon 
G-Dragon បញ្ចប់ភារកិច្ចជាទាហ៊ាន 
G-Dragon បញ្ចប់ភារកិច្ចជាទាហ៊ាន 
G-Dragon បញ្ចប់ភារកិច្ចជាទាហ៊ាន 
G-Dragon បញ្ចប់ភារកិច្ចជាទាហ៊ាន 
G-Dragon បញ្ចប់ភារកិច្ចជាទាហ៊ាន 
G-Dragon បញ្ចប់ភារកិច្ចជាទាហ៊ាន 
G-Dragon បញ្ចប់ភារកិច្ចជាទាហ៊ាន 
G-Dragon បញ្ចប់ភារកិច្ចជាទាហ៊ាន 
ហ្វេនៗដែលទៅទទួលពេល G-Dragon បញ្ចប់ភារកិច្ចជាទាហ៊ាន
ហ្វេនៗដែលទៅទទួលពេល G-Dragon បញ្ចប់ភារកិច្ចជាទាហ៊ាន
ហ្វេនៗដែលទៅទទួលពេល G-Dragon បញ្ចប់ភារកិច្ចជាទាហ៊ាន
ហ្វេនៗដែលទៅទទួលពេល G-Dragon បញ្ចប់ភារកិច្ចជាទាហ៊ាន
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T