ប្លែកភ្នែកណាស់! កាន់តែកៀកថ្ងៃពិសេស ណាត់ បូរី និងអនាគតភរិយា បង្ហើបរូបថត Pre-Wedding ក្នុងឈុតអប្សរាលេចធ្លោ មិនណយទេ

//s4.kh1.co/6b/6bd08a31e2838fb44a327d6420f1029ceda16a7e.jpg
តារា & កម្សាន្ដ

 ២៥-តុលា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

សៀមរាប៖ មួយរយៈចុងក្រោយនេះ តារាសម្ដែងប្រុស លោក ណាត់ បូរី មិនសូវមានសកម្មភាពសិល្បៈប៉ុន្មានទេ ប៉ុន្តែបានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើជីវិតស្នេហាដ៏ផ្អែមល្ហែម ជាមួយអនាគតភរិយា យល់ចិត្តថ្លើមគ្នា រាប់ឆ្នាំមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលជាដំណឹងរំភើបនោះគឺ ក្រោយពីពិធីភ្ជាប់ពាក្យ រំលងមិនបានយូរប៉ុន្មានផង ណាត់ បូរី ប្រកាសថ្ងៃដឹកដៃ ចូលរោងជ័យជាមួយគូដណ្ដឹង នៅខែធ្នូ ឆាប់ៗខាងមុខនេះ ផ្ទាល់តែម្ដង។

ទន្ទឹមនឹងនេះដែរ ស្របពេលដែលថ្ងៃពិសេសបំផុត កាន់តែកៀកមកដល់នោះ ណាត់ បូរី បានត្រៀមថតPre-Wedding សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ មានទាំងរូបថត ក្នុងនិងក្រៅស្រុកទៀតផង។​ ជាពិសេស លោក ណាត់ បូរី និងអនាគតភរិយា មានគំនិតច្នៃប្រឌិតប្លែក ដោយជ្រើសរើសយកទីតាំងខេត្តសៀមរាប ថែមទាំងបានតែងក្នុងឈុតសម្លៀកបំពាក់ ច្នៃលំអជាមួយរចនាបទអង្គរ ជាទេពអប្សរា និងអង្គស្ដេចផែនដី នាសម័យមុនទៀតផង។

ក្រោយពីឃើញបែបនេះភ្លាម ធ្វើឲ្យអ្នកគាំទ្រពេញចិត្ត និងសរសើរចំពោះភាពច្នៃប្រឌិតរបស់តារាប្រុសរូបនេះគ្រប់គ្នា ព្រមទាំងរង់ចាំមើលថា ពិធីមង្គលការរបស់លោក និងភរិយាវ័យក្មេង មានភាពអស្ចារ្យកម្រិតណាផងដែរ៕

រូបថត៖ Somangka Heng Long Gold& Ah Sva Wedding

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ណាត់ បូរី និងអនាគតភរិយា
ណាត់ បូរី និងអនាគតភរិយា
ណាត់ បូរី និងអនាគតភរិយា
ណាត់ បូរី និងអនាគតភរិយា
បូរី ក្នុងឈុតសម័យអង្គរ
បូរី ក្នុងឈុតសម័យអង្គរ
អនាគតភរិយារបស់ បូរី ក្នុងឈុតនាសម័យអង្គរ
អនាគតភរិយារបស់ បូរី ក្នុងឈុតនាសម័យអង្គរ
ណាត់ បូរី និងអនាគតភរិយា ក្នុងឈុតនាសម័យអង្គរ
ណាត់ បូរី និងអនាគតភរិយា ក្នុងឈុតនាសម័យអង្គរ
ណាត់ បូរី និងអនាគតភរិយា ក្នុងឈុតនាសម័យអង្គរ
ណាត់ បូរី និងអនាគតភរិយា ក្នុងឈុតនាសម័យអង្គរ
ណាត់ បូរី និងអនាគតភរិយា ក្នុងឈុតនាសម័យអង្គរ
ណាត់ បូរី និងអនាគតភរិយា ក្នុងឈុតនាសម័យអង្គរ
ណាត់ បូរី
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T