ហេតុតែលួចស្រលាញ់គេ! បុរសម្នាក់ចំណាយពេល២ថ្ងៃ បត់ផ្កាកូឡាបក្រដាស ទុកសម្រាប់ថ្ងៃបញ្ចប់ការសិក្សារបស់មនុស្សស្រីដែលខ្លួនស្រលាញ់ (មានវីដេអូ)

//s4.kh1.co/68/688ed175c4425920f607780cdde12f6ecce02d83.jpg
សង្គម

 ២៤-តុលា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ម៉ាឡេស៊ី៖ ជាការពិតណាស់ សុភាពនារីមួយចំនួនគឺចូលចិត្តបុរសណាដែលតាំងចិត្តធ្វើអ្វីមួយសម្រាប់ពួកគេ។ ជាក់ស្ដែង ថ្មីៗនេះ បុរសជនជាតិម៉ាឡេស៊ីម្នាក់ ខិតខំចំណាយពេលបត់ផ្កាកូឡាបក្រដាស ដើម្បីទទួលបានក្ដីស្រលាញ់ពីមនុស្សស្រីដែលគាត់លួចស្រលាញ់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមគណនីបណ្ដាញសង្គម Twitter ឈ្មោះ @ameeroulmyrol បានបង្ហោះវីដេអូមួយដែលបង្ហាញពី មិត្តរួមបន្ទប់របស់គាត់កំពុងអង្គុយបត់ផ្កាកូឡាបក្រដាស ដែលចំណាយអស់​រយៈពេល២ថ្ងៃ ទើបបានផ្កាកូឡាបក្រដាសចំនួន២៤។

ដើម្បីប្រាដកថាបាច់ផ្កាកូឡាបក្រដាសនឹងល្អឥតខ្ចោះ បុរសនោះបានដាក់ស្ករសូកូឡាចូលទៅក្នុងផ្កាកូលាបក្រដាសនីមួយៗទៀតផង។

ចំពោះបាច់ផ្កាកូឡាបនេះដែរ បុរសនោះនឹងប្រគល់ទៅឲ្យមនុស្សស្រីដែលគាត់លួចស្រលាញ់ ក្នុងថ្ងៃបញ្ចប់ការសិក្សារបស់នាង នៅថ្ងៃខាងមុខនេះ។

សម្រាប់វីដេអូនេះ មានអ្នកចូលទស្សនារហូតដល់ទៅ២.៤សែនដង និងមានអ្នកលេងបណ្ដាញសង្គមមួយចំនួនបាន ជូនពរឲ្យបុរសនោះជោគជ័យក្នុងការសុំស្រលាញ់នារីម្នាក់នោះផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

គាត់កំពុងបត់ផ្កាកូឡាបក្រដាស
គាត់កំពុងបត់ផ្កាកូឡាបក្រដាស
គាត់កំពុងបត់ផ្កាកូឡាបក្រដាស
គាត់កំពុងបត់ផ្កាកូឡាបក្រដាស
ផ្កាកូឡាបក្រដាសដែលបានធ្វើរួច
ផ្កាកូឡាបក្រដាសដែលបានធ្វើរួច
ផ្កាកូឡាបក្រដាសដែលបានធ្វើរួច
ផ្កាកូឡាបក្រដាសដែលបានធ្វើរួច
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T