ប្លែកណាស់! មើលមិនចង់ស្គាល់ពេល វីរៈ និច ផ្លាស់ប្ដូរស្ទីលថ្មីបែបនេះ

//s5.kh1.co/14/1426470b89d03b89abfaee416937af338f532eb0.jpg
តារា & កម្សាន្ដ

 ២៤-តុលា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ បើគិតទៅ កញ្ញា​ វីរៈ​ និច បានដើរតាមគន្លងសិល្បៈ ជាតារាចម្រៀង មិនយូរប៉ុន្មានទេ តែប្រជាប្រិយភាពបានសាយភាព យ៉ាងខ្លាំងក្លាដោយសារតែ មានទឹកដមសម្លេងអាចបកស្រាយបទចម្រៀងបានគ្រប់បែប ពីរោះរណ្ដំតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ មួយរយៈចុងក្រោយនេះ តារាស្រីវ័យក្មេងរូបនេះ កាន់តែមានសម្រស់ស្រស់ស្អាត ហ៊ានលេងស្ទីលស៊ិចស៊ី​ ខុសពីមុនដាច់ ធ្វើឲ្យអ្នករាល់គ្នា ចាប់អារម្មណ៍ខ្លាំងណាស់។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ វីរៈ និច បង្កភាពភ្ញាក់ផ្អើលសារជាថ្មី ដោយមានម៉ូតសក់ខ្លីត្រឹមក មើលទៅស្រស់ស្អាត ស៊ីនឹងទម្រង់មុខ មិនណយទេ។ អ្វីដែលពិសេស អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រ រឹតតែភ្ញាក់ផ្អើលនោះគឺ នៅដើមដៃរបស់ វីរៈ និច មានស្នាមសាក់មួយ ដែលមិនធ្លាប់ឃើញពីមុនមកទេ។

យ៉ាងណាមិញ ទោះជា វីរៈ និច មានការផ្លាស់ប្ដូរស្ទីលលេងខ្លួន បែបណាក៏ដោយ ក៏ហ្វេនៗសម្ដែងការពេញចិត្ត​ និងគាំទ្រយ៉ាងខ្លាំង ដែលរូបនាង ពូកែរកនឹកអ្វី ដែលទាក់ទាញបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

 វីរៈ និច 
 វីរៈ និច 
 វីរៈ និច 
 វីរៈ និច 
 វីរៈ និច 
 វីរៈ និច 
 វីរៈ និច កាត់សក់ខ្លីត្រឹមក
 វីរៈ និច កាត់សក់ខ្លីត្រឹមក
 វីរៈ និច កាត់សក់ខ្លីត្រឹមក
 វីរៈ និច កាត់សក់ខ្លីត្រឹមក
និច តារាចម្រៀង
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T