ទើបដឹងពេលនេះ ឃុយ ម៉ីហៀង ធំពេញរូបពេញរាងស្តូក ក្រោយ សុគន្ធ និសា បង្ហាញរូបមួយសន្លឹកនេះ

//s5.kh1.co/1e/1eefbb368a0bdf222ea2091c7224239c7c6e1726.jpg
តារា & កម្សាន្ដ

 ២៤-តុលា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តដែលជាអ្នកគាំទ្រកម្មវិធី The Voice Kid Cambodia រដូវកាលទី១ ច្បាស់ជានៅចាំ កុមារីសម្បុរស្រអែម ឃុយ ម៉ីហៀង ហើយបើទោះជានាងមិនបានគ្រងតំណែងជ័យលាភីក៏ពិតមែន ប៉ុន្តែនាងក៏មានឱកាសក្លាយជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មរស្មីហង្សមាស និងមានបទចម្រៀងពីរោះៗចេញលក់នៅលើទីផ្សារផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះវិញ នៅលើបណ្តាញសង្គម ផ្អែកតាមផេកហ្វេសប៊ុកផ្លូវការរបស់អ្នកនាង សុគន្ធ និសា បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លាំងមែនទែន ក្រោយឃើញនាងបង្ហោះរូបមួយសន្លឹកជាមួយកុមារី ឃុយ ម៉ីហៀង ដោយភ្ជាប់ជាមួយសារមួយឃ្លាថា៖

 “ម៉ីហៀងចាប់ផ្តើមពេញរូបពេញរាងហើយក្មួយ”។

សម្រាប់រូបថត និងសារមួយឃ្លានេះដែរ បានបង្ហាញឲ្យមហាជនឃើញថា នៅពេលនេះ​ កុមារីឃុយ ម៉ីហៀង មានការប្រែប្រួលរូបរាង និងមុខមាត់ច្រើនមែនទែន ដែលធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រមួយចំនួន ស្ទើរតែចំណាំមុខនាងមិនបាននោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សុគន្ធ និសា និងម៉ីហៀង កាលប្រឡង
សុគន្ធ និសា និងម៉ីហៀង កាលប្រឡង
ឃុយ ម៉ីហៀង ពីមុន
ឃុយ ម៉ីហៀង ពីមុន
ឃុយ ម៉ីហៀង ពីមុន
ឃុយ ម៉ីហៀង ពីមុន
ឃុយ ម៉ីហៀង ពេលនេះ
ឃុយ ម៉ីហៀង ពេលនេះ
សុគន្ធ និសាឃុយ ម៉ីហៀង
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T