គួរប្រុងប្រយ័ត្ន! ក្មេងប្រុសម្នាក់ត្រូវកូនពស់ពិសសំងំលាក់ខ្លួនក្នុងស្បែកជើងចឹក បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ!

//s4.kh1.co/01/01a7f9ebf3e8a5a680ad0fb74c00b57b971c4306.jpg
សង្គម

 ២៤-តុលា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ម៉ាឡេស៊ី៖ ក្មេងប្រុសម្នាក់រស់នៅឯប្រទេសម៉ាឡេស៊ី ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវបានកូនពស់ពិសមួយក្បាលចឹក ដែលសំងំលាក់ខ្លួននៅក្នុងស្បែកជើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពស់
ពស់

ជាក់ស្ដែង ផ្អែកតាមរយៈការបង្ហោះចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយម្ចាស់គណនីមួយឈ្មោះ Zack Zai ដើម្បីជាសារចែករំលែក ដាស់តឿន និងបង្កើនការប្រុងប្រយ័ត្ននោះ បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះខាងលើនេះ មានឈ្មោះ Iman Sufi ត្រូវបានបញ្ជូន និងសម្រាកព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវបានកូនពស់អាសិរពិលមួយក្បាល ដែលសំងំលាក់ខ្លួននៅក្នុងស្បែកជើង ចឹកចំដៃ ពេលដែលក្មេងប្រុសនោះទៅយកស្បែកជើង បណ្តាលឲ្យរងរបួសខ្ទាំខៀវ និងរងការឈឺចាប់យ៉ាងខ្លាំង ។

ក្មេងប្រុសរងគ្រោះ
ក្មេងប្រុសរងគ្រោះ

នៅក្នុងនោះទៀតសោត ម្ចាស់គណនីខាងលើ ក៏បានប្រាប់ផងដែរថា ពស់អាចនឹងលាក់ខ្លួននៅក្នុងស្បែកជើង ដើម្បីរក្សាកម្ដៅរបស់វា។ ដូច្នេះអ្នករាល់គ្នាគួរណាស់ ត្រូវតែយកស្បែកជើងទុកដាក់នៅក្នុងផ្ទះឲ្យបានត្រឹមត្រូវ ចៀសវាងការកើតមានគ្រោះថ្នាក់បែបនេះ ដែលយើងមិនបានដឹងមុន។

ជាការពិតណាស់ សត្វពស់ ស្អប់អាកាសធាតុត្រជាក់។ ដូច្នេះនូវរាល់ពេលដែលអាកាសធាតុត្រជាក់ ពួកគេវាតែងតែស្វែងរកជម្រកដើម្បីរក្សាកម្ដៅ ដូចជានៅក្នុងរូងដីជាដើម។ អ្នកត្រូវតែប្រុងប្រយ័ត្នបំផុតក្នុងរដូវភ្លៀង។

ជុំវិញនឹងករណីខាងលើនេះ អ្នកលេងបណ្តាញសង្គមមួយចំនួនក៏បានបញ្ចេញមតិដែរថា៖

«គួរឲ្យអាណិតខ្លាំងណាស់ក្មេងតូច! វាពិតជាគ្រោះថ្នាក់ណាស់ ជាពិសេសនៅក្នុងរដូវភ្លៀងតែម្តង។ ទោះយ៉ាងណាសង្ឃឹមថា ក្មេងតូចនឹងបានធូរស្បើយវិញឆាប់ៗផងដែរ» ។

«សូមចាប់អារម្មណ៍លើចំណុចនេះផង! មិនថាក្មេងៗលេងនៅក្នុងផ្ទះ ឬនៅក្រៅផ្ទះនោះទេ អ្នកមិនត្រូវបណ្តោយពួកគេផ្តេសផ្តាសបានឡើយ ព្រោះថានេះជារដូវភ្លៀវ» ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ពស់
ពស់
Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T