ក្រោយមានការរិះគន់ច្រើនពេក នាយ ចឺម ចេញវីដេអូដាក់ចំៗ ចំពោះអ្នកដែលចូលចិត្តរិះគន់ ជាន់ពន្លិច(មានវីដេអូ)

//s5.kh1.co/d1/d10c17791e6feb54a5b59bd559f57a954d4824b1.jpg
តារា & កម្សាន្ដ

 ២៤-តុលា-២០១៩ ១២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ បើទោះជា នាយ ចឺម ឈប់ដើរតាមគន្លងអាជីពជា អ្នកកំប្លែងក្ដី​ តែតារាប្រុសរូបនេះ កំពុងទទួលបានការគាំទ្រយ៉ាងច្រើន​ ជាមួយមុខងារជាតារាចម្រៀង អាចស្រែកច្រៀងបានយ៉ាងល្អ ត្រូវចិត្តមិត្តៗយុវវ័យណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ដោយសារតែទទួលបានភាពជោគជ័យ ក្នុងការងារសិល្បៈ មានការងារមិនចេះដាច់ ធ្វើឲ្យ នាយ ចឺម កាន់តែមានប្រជាប្រិយភាព ថែមទាំងមានជីវភាពឡូយឆាយខ្លាំងណាស់ មួយរយៈចុងក្រោយនេះ។

ជាក់ស្ដែង ថ្មីៗនេះ ទើបតែមានការភ្ញាក់ផ្អើលមួយពី សំណាក់មិត្តៗក្នុងបណ្ដាញសង្គម ក្រោយពីបានឃើញរូបភាពផ្ទះវីឡា ដ៏ធំស្កឹមស្កៃមួយរបស់ នាយ ចឺម ព្រមទាំងមាន ការតុបតែងខាងក្នុងយ៉ាងស្រស់ស្អាតប្រណិត មានបង្គន់ពណ៌មាសទៀតផង។

យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះភ្លាម ធ្វើឲ្យមហាជនមួយចំនួន ប្រែជាប្រើពាក្យសម្ដីមិនសមរម្យ ឌឺដងហាក់ដូចជាជ្រេញ ដល់តារាចម្រៀងរូបនេះទៅវិញ។ ជាមួយគ្នានេះដែរ មិនបានប៉ុន្មានផង ដោយមិនអាចឱបដៃ ឈរមើលពាក្យរិះគន់ បែបជាន់ពន្លិចដល់រូបលោក និងមិត្តៗសិល្បៈករផ្សេងៗទៀតកាលពីពេលកន្លងមក នាយ ចឺម ក៏បានបង្ហោះវីដេអូមួយ បកស្រាយបំភ្លឺការពិត ឲ្យទស្សនិកជនបានភ្លឺភ្នែក។

យ៉ាងណាមិញ តាមរយៈវីដេអូនោះដែរ នាយ ចឺម ក៏បានសុំសំណូមពរឲ្យ ប្រិយមិត្តមួយចំនួន ចេះឲ្យអ្នកតម្លៃអ្នកដ៏ទៃ និងមិត្តៗក្នុងចង្កោមសិល្បៈផងដែរ ដោយមិនគប្បីរិះគន់ ជាមួយពាក្យពេចន៍មិនសមរម្យបែបនេះឡើយ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

នាយ ចឺម
នាយ ចឺម
នាយ ចឺម
នាយ ចឺម
ផ្ទះវីឡារបស់នាយ ចឺម
ផ្ទះវីឡារបស់នាយ ចឺម
បន្ទប់ទឹកពណ៌មាស ក្នុងវីឡារបស់ នាយ ចឺម
បន្ទប់ទឹកពណ៌មាស ក្នុងវីឡារបស់ នាយ ចឺម
នាយ ចឺម បង្ហោះវីដេអូក្នុងបណ្ដាញសង្គម
នាយ ចឺម បង្ហោះវីដេអូក្នុងបណ្ដាញសង្គម
នាយចឺម
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T