ស្អាតប្លែកភ្នែកហ្មង! ពេល ITZY ស្លៀកឈុត Harry Potter បែបនេះទៅ

//s5.kh1.co/d1/d1b6db2c5c44b65ed327bf03573abf706183e387.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង​ ៖ ប្រិយមិត្តប្រាកដជាធ្លាប់តែឃើញ​ សមាជិកក្រុមចម្រៀងស្រីវ័យក្មេងរបស់ផលិតកម្ម JYP ឡើងសម្ដែងនៅលើឆាក ជាមួយនឹងឈុតសម្លៀកបំពាក់ប្លែកៗ បង្ហាញភាពស៊ិចស៊ី ជាលក្ខណៈ Fashion ទាន់សម័យ ជាញឹកញាប់រួចមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែថ្មីៗនេះ នៅក្នុងវីដេអូ LIVE ជជែកជាមួយអ្នកគាំទ្រ ក្រុមចម្រៀងស្រីដ៏ល្បីមួយក្រុមនេះ បានផ្លាស់ប្ដូរស្ទីលថ្មី មកជាការតុបតែងខ្លួនបែប Harry Potter ដូចជាតួអង្គ ដែលផុសចេញពីរឿងនិទានមកយ៉ាងដូច្នោះដែរ។

គួរបញ្ជាក់ផងដែរថា Harry Potter ជាប្រភេទប្រលោមលោកបែបវេទមន្តដ៏ល្បី ដែលនិពន្ធដោយអ្នកនិពន្ធជនជាតិអង់គ្លេស មានឈ្មោះថា J. K. Rowling។ រឿងនេះដែរ ត្រូវបានថតជាខ្សែភាពយន្ត មានច្រើនភាគបន្តបន្ទាប់គ្នា អាចនិយាយបានថា វាល្បីខ្លាំងណាស់ទាំងនៅបរទេស និងនៅអាស៊ី។ សូម្បីតែឈុតសម្លៀកបំពាក់ទាំងនេះ ដ៏ត្រូវបានស្លៀក ដោយតារាល្បីៗជាច្រើននាក់រួចមកហើយដែរ។

យ៉ាងណាមិញ ក្រុមអ្នកគាំទ្របានពោលសរសើរថា ITZY នៅក្មេងបន្តិចមែន ប៉ុន្តែពួកគេពិតជាមានភាពស្រស់ស្អាត មានទាំងទេពកោលស្យ ហើយសម្រាប់ឈុតនេះ គឺសាកសមយ៉ាងខ្លាំងណាស់ជាមួយនឹងពួកគេ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព ITZY
រូបភាព ITZY
រូបភាព ITZY
រូបភាព ITZY
រូបភាព ITZY
រូបភាព ITZY
រូបភាព ITZY
រូបភាព ITZY
រូបភាព ITZY
រូបភាព ITZY
រូបភាព ITZY
រូបភាព ITZY
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T