ក្ដៅៗ!! Jose Mourinho ត្រូវក្លិបយក្សនៅ Bundesliga កំពុងតាមអន្ទងចង់បានលោកទៅដឹកនាំ

//s4.kh1.co/06/06f735522fc3e147c81a985c561e9ee8ec310e30.jpg
កីទ្បា

 ២៣-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អឺរ៉ុប៖ អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់លោក Jose Mourinho កំពុងត្រូវបានជើងឯករងក្របខណ្ឌ Bundesliga រដូវកាលមុន Borussia Dortmund ព្យាយាមតាមទាក់ទងលោកឲ្យទៅដឹកនាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jose Mourinho 
លោក Jose Mourinho 

ក្រោយត្រូវ Manchester United បណ្ដេញចេញពីតំណែងកាលពីខែធ្នូ ឆ្នាំមុនអ្នកចាត់ការទូទៅរហស្សនាម Special One រូបនេះមិនទាន់ទៅដឹកនាំក្លិបណាមួយនៅឡើយ។ គេតែងតែឃើញ Mourinho បង្ហាញខ្ឡួនក្នុងនាមជាវិភាគរបស់សារព័ត៌មាន Sky Sports ប៉ុន្តែនាពេលថ្មីៗនោះលោកក៏បានពន្លយថាចង់ទៅដឹកនាំក្លិបអាជីពវិញផងដែរ។

ប្រភពពីក្នុងប្រទេសអាល្លឺម៉ង់បានឲ្យដឹងថា Dortmund បានទៅនិយាយរឿងកុងត្រាជាមួយ Mourinho ខណៈអ្នកចាត់ការទូទៅវ័យ ៥៦ឆ្នាំរូបនេះជាបេក្ខភាពទីមួយដែលក្លិបចង់បានយកទៅជំនួសអ្នកចាត់ការទូទៅបច្ចុប្បន្នលោក Lucien Favre។

លោក Jose Mourinho 
លោក Jose Mourinho 

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា Mourinho បានជួបពិភាក្សាជាមួយលោក Hans-Joachim Watzke ដែលជានាយកប្រតិបត្តិរបស់ក្លិប Dortmund រួចហើយ។

គួរឲ្យដឹងដែរថា អនាគតរបស់លោក Favre នៅ Dortmund មិនទាន់ច្បាស់លាស់នៅឡើយក្រោយ ៨ប្រកួតក្នុងក្របខណ្ឌ Bundesliga ឈ្នះ៤ ស្មើ៣ ចាញ់១ និងកំពុងឈរលេខ៤។ ប៉ុន្តែជាគោលដៅរបស់ក្លិបគឺចង់ប្រជែងពានជាមួយ Bayern Munich ទើបធ្វើឲ្យកៅអីរបស់លោករង្គោះរង្គើ៕

លោក Lucien Favre
លោក Lucien Favre

ប្រភពAll-Football

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T