ល្បិចសាហាវមែនយាយនេះ! បន្លំលុយគេអាប់យកញាត់ចូលខោ ហើយប្រកែកថាគេអាប់ខ្វះ...ចុងក្រោយបាក់ស្បាតត្រង់ខ្លាចកាមេរ៉ា! (មានវីដេអូ)

//s4.kh1.co/0f/0f4072a7fabe2dd02b8e44870ea01265c15cd70f.jpg
សង្គម

 ២៣-តុលា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ម៉ាឡេស៊ី៖ កាលពីថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើវីដេអូឃ្លីបមួយ ដែលត្រូវបានគេបង្ហោះចែកចាយនៅលើបណ្តាញសង្គម ជុំវិញនឹងសកម្មភាពរបស់ស្រ្តីវ័យចំណាស់ម្នាក់ បានប្រើល្បិចបន្លំលុយអាប់ពីបុគ្គលិកនៅក្នុងហាង ប៉ុន្តែលទ្ធផលចុងក្រោយបាក់ស្បាតត្រង់ខ្លាចកាមេរ៉ាសុវត្ថិភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

ជាក់ស្ដែង ផ្អែកតាមរយៈប្រភព និងវីដេអូឃ្លីប ដែលត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពក្នុងហាង បានបញ្ជាក់បង្ហាញឲ្យដឹងថា  នៅក្នុងថ្ងៃកើតហេតុនោះ ស្រ្តីវ័យចំណាស់មិនត្រូវបានគេស្គាល់អត្តសញ្ញាណម្នាក់ បានចូលមកទិញទំនិញនៅក្នុងហាង (នំ) Lam Fong Biscuit មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Ipoh ប្រទេសម៉ាឡេស៊ី។

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

ក្រោយមក បន្ទាប់ពីរូបគាត់បានរើសទិញរបស់របរមួយចំនួនរួចរាល់ហើយនោះ គាត់ក៏បានយកទៅឲ្យបុគ្គលិកគិតលុយ និងច្រកថង់វេចខ្ចប់ឲ្យគាត់។ នៅពេលនោះ ស្រ្តីចំណាស់ខាងលើនេះ បានហុចលុយក្រដាស ១០០រីងហ្គីត (ប្រហែល ២៤ដុល្លារអាមេរិក) ទៅអ្នកគិតលុយ។ ហើយអ្នកគិតលុយក៏បានអាប់ជូនគាត់វិញ នូវក្រដាសប្រាក់ ៥០រីងហ្គីត (ប្រហែល ១២ដុល្លារអាមេរិក) និងរួមនឹងក្រដាសប្រាក់រាយៗប៉ុន្មានសន្លឹកទៀត ១០រីងហ្គីត ២០រីងហ្គីត និង១រីងហ្គីតជាដើម។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ បន្ទាប់ពីទទួលបានលុយអាប់ត្រឹមត្រូវយកមកកាន់នឹងដៃ ពីបុគ្គលិកគិតលុយហើយនោះ ស្រ្តីចំណាស់លោភលន់ខាងលើ ក៏បានធ្វើពុតជានិយាយសួរនាំទៅកាន់អ្នកគិតលុយ ដើម្បីជាការបង្វែរអារម្មណ៍ រួចមូលលុយក្រដាស ៥០រីងហ្គីត ញាត់ចូលក្នុងខោរបស់ខ្លួនតែម្តង។ ហើយភ្លាមៗនោះ នៅពេលដែលនារីអ្នកគិតលុយបានដើរចេញពីតុគិតលុយ ស្រ្តីចំណាស់ដ៏សែនល្បិចនោះ ក៏បានធ្វើជារាប់លុយ និងបានប្រកែកថា អាប់លុយខ្វះឲ្យគាត់ហើយ នៅ ៥០រីងហ្គីតទៀត។

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

គ្រានោះ នារីដែលជាអ្នកគិតលុយ ក៏ហាក់ស្រឡាំងកាំង ព្រោះតែនាងជឿជាក់ថា នាងបានអាប់លុយឲ្យគាត់បានត្រឹមត្រូវ ពុំមានខ្វះនោះឡើយ។ ហើយនាងក៏បានឈររុញរា ដោយមិនទាន់ហ៊ានឲ្យលុយបន្ថែមទៅកាន់ស្រ្តីចំណាស់នោះទេ។

ក្រោយមកភ្លាមនោះ ថៅកែប្រុសម្នាក់ក៏បានលេចមុខចូលមកសួរនាំពីបញ្ហានេះ ហើយរូបគាត់ក៏បាននិយាយថា គាត់សុំឆែកមើលតាមកាមេរ៉ាសុវត្ថិភាពជាមុនសិន ដើម្បីឲ្យបានដឹងកាន់តែច្បាស់ពីរឿងនេះ។

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

យ៉ាងណាមិញ គ្រាន់តែឮបែបនេះភ្លាម ស្រ្តីចំណាស់កំពូលល្បិចខាងលើ ហាក់ភ័យស្លន់ស្លោ រួចក៏ដើរអន្ទាៗមកកាន់ជ្រុងតុគិតលុយម្ខាង ដើម្បីកុំឲ្យកាមេរ៉ាចាប់បាន ហើយគាត់ក៏បានលូកយកលុយចេញពីក្នុងខោវិញ ក្ដាប់យ៉ាងណែនរួចយកទៅដាក់នៅក្នុងថង់ទំនិញដែលគាត់បានទិញ។ បន្ទាប់មក ស្រ្តីចំណាស់នោះ ក៏បានធ្វើពុតជាវែកថង់រកមើលលុយ ហើយនិយាយថាតាមពិតលុយនៅក្នុងថង់នេះទេ។

គួរឲ្យដឹងផងដែរថា ក្រោយកើតហេតុ ជុំវិញនឹងករណីនេះ ស្រ្តីចំណាស់ខាងលើនេះ ត្រូវបានគេជឿជាក់ បានរួចខ្លួនដើរចេញពីហាងដោយសុវត្ថិភាពផងដែរ។ ប៉ុន្តែមិនថាយ៉ាងណា សកម្មភាពរបស់គាត់ដែលត្រូវបានថតជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាព ក៏អាចនឹងធ្វើឲ្យគាត់អាម៉ាស់មុខមិនស្ទើរនោះដែរ។

***ដូច្នេះរាល់បុគ្គលិកគិតលុយទាំងអស់ គួរមានការប្រុងប្រយ័ត្នឲ្យមែនទែន ចំពោះសកម្មភាពជនបន្លំចង់បានបែបនេះ។ អ្វីដែលសំខាន់ដែរនោះ បើជួបហេតុការណ៍នេះ អ្នកក៏គួរតែត្រូវឆែកមើលកាមេរ៉ាសុវត្ថិភាពជាមុនផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?​

ទស្សនាវីដេអូខាងក្រោម៖

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T