Liverpool ចូលរួមប្រជែងជាមួយនឹង Man Utd ដណ្ដើមយកកីឡាករជួរមុខ១រូបរបស់ Barcelona

//s5.kh1.co/a0/a09a461abdc2bc206d7d6a2658bc0d10d342fb38.jpg
កីទ្បា

 ២៣-តុលា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថាបានចួលរួមប្រជែងជាមួយនឹងក្លិប ​Manchester united ក្នុងការដណ្ដើមយកកីឡាករ Ousmane Dembele ខណៈពេលដែលក្លិប Barcelona អាចនឹងអនុញ្ញាតអោយកីឡាកររូបនេះចាកចេញក្នុងតម្លៃសមរម្យមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Ousmane Dembele
  កីឡាករ Ousmane Dembele

យោងតាមកាសែត Don Balon បានអោយដឹងថាចាប់តាំងពីកីឡាករសញ្ជាតិបារាំងរូបនេះចាកចេញពី Dortmund មកចូលរួមជាមួយនឹង Barcelona កាលពីឆ្នាំ២០១៧មករូបគេហាក់មិនសូវមានឱកាសជួយក្រុមបានច្រើននោះទេដោយសារតែមានបញ្ហារបួសញាំញី ហេតុនេះហើយទើប Barcelona អាចនឹងសម្រេចអោយរូបគេចាកចេញនៅខែមករាខាងមុខនេះដែលក្លិបគ្រោងនឹងដាក់លក់រូបគេក្នុងតម្លៃប្រមាណ៨៦លានផោន(ឬប្រហែល១១០លានដុល្លារអាមេរិក)។

ក្នុងរដូវកាលថ្មីនេះអ្នកចាត់ការទូទៅក្លិប Barcelona លោក Ernesto Valverde បានបន្ថែមកីឡាករនៅតំបន់ប្រយុទ្ធ២រូបរួមមានកីឡាករ Antoine Griezmann ដែលផ្ទេរពីក្លិប Atletico Madrid និងខ្សែបម្រើស្លាបវ័យក្មេងកីឡាករ Ansu Fati ដែលបណ្ដុះចេញពីថ្នាលយុវជន។​ ដូច្នេះតំបន់ប្រយុទ្ធរបស់ ​Barcelona នៅតែមានភាពរឹងមាំបើទោះបីជាពួកគេអនុញ្ញាតអោយកីឡករ Dembele ចាកចេញក៏ដោយ។

កីឡាករ Antoine Griezmann និង  កីឡាករ Ansu Fati
កីឡាករ Antoine Griezmann និង  កីឡាករ Ansu Fati

តាមរយៈប្រភពដដែលបានអោយដឹងថាក្លិបបិសាចក្រហម Manchester United ក៏ធា្លប់មានទំនាក់ទំនងក្នុងការដាក់សំណើផ្ទេរយកកីឡាករវ័យ២២ឆ្នាំរូបនេះផងដែរកាលពីអំឡុងពេលទីផ្សារដោះដូរកីឡាករកន្លងទៅនេះ។

  កីឡាករ Ousmane Dembele
  កីឡាករ Ousmane Dembele

គួររម្លឹកផងដែរថាកីឡាករ Ousmane Dembele បានចាកចេញពីក្លិប Borussia Dortmund មកចូលរួមជាមួយនឹងក្លិប Barcelona កាលពីឆ្នាំ២០១៧ជាមួយនឹងតម្លៃខ្លួន១២៥លានអឺរ៉ូ(ឬប្រហែល១៣៩លានដុល្លារអាមេរិក) ដោយក្នុងរយៈពេល២ឆ្នាំនេះរូបគេបង្ហាញខ្លួនបានចំនួន៦៩ប្រកូតស៊ុតបញ្ចូលទីបាន១៩គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន១៧ដង៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T