ស្តាយណាស់ YG ទទួចសុំកុំឲ្យហ្វេនទៅទទួល G-Dragon Taeyang និង Daesang នៅថ្ងៃចេញពីទាហ៊ាន!

//s4.kh1.co/37/3725a347c956cb9b9ccb3add86ea5793666fbf56.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ យោងតាមរយៈ ការចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ របស់ផលិតកម្ម YG Entertainment បានធ្វើឲ្យប្រិយមិត្តគាំទ្រទាំងអស់របស់ក្រុម BigBang មានការខកចិត្តមិនតិចនោះទេចំពោះដំណឹងមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឲ្យដឹងថា ក្រោយពីទន្ទឹងរងចាំអស់រយៈពេលជាច្រើនខែមកនេះ​ ទីបំផុតសមាជិកទាំង៣រូប របស់ក្រុម Bigbang គឺ G-Dragon Taeyang និង Daesung បាននឹងជិតបញ្ចប់ការហ្វឹកហាត់កងទ័ព និងបានវិលត្រឡប់មកជួបមុខអ្នកគាំទ្រជាថ្មី នៅក្នុងខាងឆាប់ខាងមុខនេះហើយ។ ប៉ុន្តែមិនថាយ៉ាងណា ស្រាប់តែថ្មីៗផលិតកម្ម YG Entertainment បានចេញនូវសេចក្តីប្រកាសមួយ ដោយបានស្នើរសុំទៅកាន់អ្នកគាំទ្ររបស់ក្រុម Bigbang ដោយថា៖

<b>G-Dragon Taeyang</b>&nbsp;និង&nbsp;<b>Daesung</b>
G-Dragon Taeyang និង Daesung

«សួស្តី នេះគឺជាផលិតកម្ម YG។ នេះគឺជាការជូនដំណឹងមួយ អំពីការចេញពីយោធារបស់ G-Dragon, Taeyang និង Daesung នៅក្នុងខែតុលា និងខែវិច្ឆិកាខាងមុខនេះ។
មូលដ្ឋានយោធាដែល G-Dragon, Taeyang និង Daesung កំពុងតែឈរជើងនៅឯព្រំដែន គឺជាកន្លែងដែលត្រូវបានគេរកឃើញថា កំពុងតែមានជំងឺផ្តាសាយជ្រូកអាហ្រ្វិក (ASF) ហើយដើម្បីបង្ការការពារមិនឲ្យវីរុសមានការរីករាលដាលតទៅទៀត គឺគេបានណែនាំមិនឲ្យទៅតំបន់នេះនោះទេ។

ដូច្នេះខាងអាជ្ញាធរក៏បានធ្វើការស្នើសុំ ឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀងផងដែរ ដោយហេតុនេះហើយ យើងក៏ស្នើសុំឲ្យអ្នកគាំទ្រចៀសវាងការទៅទស្សនា ឬទទួលដំណើរ ពួកគេពេលចេញពីហ្វឹកហាត់យោធា ដើម្បីការពារកុំឲ្យវីរុសរីករាលដាលបន្ថែមទៀត និងដើម្បីសុវត្ថិភាពរបស់អ្នកទាំងអស់គ្នាផងដែរ។

យើងក៏សូមថ្លែងអំណរគុណដល់ V.I.P ដែលបានរង់ចាំការចាកចេញពីយោធារបស់ G-Dragon, Taeyang និង Daesung ហើយជាថ្មីម្តងទៀត យើងសូមស្នើឲ្យអ្នកគាំទ្របញ្ឈប់ ការមកលេងតំបន់ហាត់យោធារបស់ពួកគេផងដែរ។»


តាមរយៈសេចក្តីថ្លែងការណ៍ខាងលើនេះ​ បានឲ្យដឹងថា តាមពិតទៅមូលហេតុដែលខាងផលិតកម្មទទួចស្នើសុំមិនឲ្យអ្នកគាំទ្រ ទៅទទួលIdol របស់ខ្លួនដល់កន្លែងហ្វឹកហាត់នោះ ក៏ព្រោះតែពួកគេព្រួយបារម្ភពីសុខភាព​ប្រិយមិត្តរបស់ពួកគេផងដែរ។

គួសបញ្ជាក់ផងដែរថា G-Dragon នឹងបញ្ចប់ការហ្វឹកហាត់យោធាជាផ្លូវការ​ត្រឡប់មកផ្ទះវិញនៅថ្ងៃទី ២៦ ខែតុលា ឆាប់ៗខាងមុខនេះ ខណៈដែល Taeyang នឹងបញ្ចប់យោធាត្រឡប់មកផ្ទះវិញ នៅថ្ងៃទី១០ ខែវិច្ឆិកា និងចុងក្រោយគឺ Daesung នឹងបញ្ចប់ការហ្វឹកហាត់យោធាក្រោយTaeyang មួយថ្ងៃ ពោលគឺលោកនឹងត្រឡប់មកផ្ទះវិញ ទៅថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខនេះផងដែរ៕

G-Dragon
G-Dragon
Daesung និង Taeyang&nbsp;
Daesung និង Taeyang 
Taeyang
Taeyang
Daesung
Daesung
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T