សាហាវណាស់លោកព្រះ!! មួយដៃដាច់ផ្ងារកីឡាករ បាស់ជើងទាំងអាជ្ញាកណ្ដាល សន្លប់ធំនៅក្នុងទឹកទី១ (មានវីដេអូ)

//s5.kh1.co/45/453c748276b0772f833359d78d8dd555894cd133.jpg
កីទ្បា

 ២៣-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

បាងកក៖ ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី Muay Hardcore របស់ស្ថានីយ៍ប៉ុស្ដិ៍លេខ៨ថៃ កាលពីថ្ងៃសៅរ៍កន្លងទៅ អ្នកប្រដាល់នៅខេត្តសៀមរាប សេក គីមសាន្ត បានប្រកួតចាញ់កីឡាករម្ចាស់ផ្ទះថៃ ផេតខៅវ៉ាង់ ដោយត្រូវកីឡាករថៃវាយឲ្យសន្លប់ធំនៅក្នុងទឹកទី១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតរវាងកីឡាករទាំងពីរធ្វើឡើងក្នុងតំណែងរងគូឯក ប្រភេទទម្ងន់៦០គីឡូក្រាម ។ ការប្រកួតចាប់ផ្ដើមក្នុងទឺកទី១ មិនទាន់បាន១នាទីស្រួលផង កីឡាករម្ចាស់ផ្ទះថៃ ផេតខៅវ៉ាង់ បានប្រើកណ្ដាប់ដៃរបស់ខ្លួនវាយចូលគុម្ពថ្គាមរបស់ គីមសាន្ត ធ្វើឲ្យដាច់ផ្ងារដួល និងត្រូវលោកអាជ្ញាកណ្ដាលរាប់ដល់១០ មិនអាចបន្តការប្រកួតទៀតបាន៕

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ចង់ឃើញថា មួយដៃរបស់កីឡាករថៃនោះធ្ងន់ដល់កម្រិតណាទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T