Selena ចេញបទថ្មី« Lose You to love me» បង្កប់អត្ថន័យចាក់ដោតដល់សង្សារចាស់ (មានវីដេអូ)

//s6.kh1.co/b9/b9fe54d129d0529c23fa80364d560dc31b2a7535.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ បើគិតទៅ ទោះជារឿងរ៉ាវស្នេហារវាង Justin Bieber និងនាង Selena បានកន្លងផុតទៅយូរណាស់មកហើយ តែគូស្នេហ៍ជាតារាចម្រៀង ដ៏ល្បីល្បាញមួយនេះ នៅតែមិនអាចជៀសផុសពី ការតាមដានរបស់ហ្វេនៗ រាល់គ្នានោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ ក្រោយពីសម្រាកពី រង្វង់សិល្បៈមួយរយៈធំ រួចមក Selena បានត្រឡប់មកវិញសារជាថ្មី តាមរយៈចំណងដៃ ជាបទចម្រៀងថ្មីមួយបទ មិនឲ្យអ្នកគាំទ្រខកបំណងទេ​។ យោងតាមបទចម្រៀង មួយបទនោះដែរ មានចំណងជើងថា « Lose You To Love Me» អមដោយសាច់រឿងមានអត្ថន័យ រៀបរាប់ពីស្នេហាបែកបាក់ ឈឺចាប់ពើតផ្សារ ស្ដាប់ទៅជក់ចិត្តដិតអារម្មណ៍តែម្ដង។ 

យ៉ាងណាមិញ គ្រាន់តែ Selena ចេញបទថ្មីនេះភ្លាម មានប្រិយមិត្តជាច្រើន បានបញ្ចេញមតិថា តារាស្រីមុខស្រស់រូបនេះ ប្រាកដជាចង់សរសេរពី Justin Bieber ដែលជាភ្លើងស្នេហ៍ចាស់ ជាមិនខាន​ ដែលអត្ថន័យទាំងមូល សំដៅស្នេហាដ៏រញ៉េរញ៉ៃ និងស្មុគស្មាញ រហូតដល់មានការដើរចេញ ដើម្បីមានពេលមើលថែខ្លួនឯង ដែលន័យនេះដូចគ្នា បេះបិទនឹងសាច់រឿងពិត របស់អ្នកទាំងពីរ៕

ប្រិយមិត្តយល់យ៉ាងណាដែរ? ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម​៖

Selena និងJustin កាលនៅជាសង្សារ
Selena និងJustin កាលនៅជាសង្សារ
Justin និងភរិយា
Justin និងភរិយា
បទថ្មីរបស់ ​Selena
បទថ្មីរបស់ ​Selena
បទថ្មីរបស់ ​Selena
បទថ្មីរបស់ ​Selena
វីដេអូបទថ្មីរបស់ ​Selena
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T