ហេតុតែប្រពន្ធខ្លាច! បុរសម្នាក់ សុខចិត្តអុជភ្លើងដុតសំបុកកន្លាតចោល ស្រាប់តែផ្ទុះប្រេះដី ប៊ិះនឹងខ្ទេចផ្ទះ (មានវីដេអូ)

//s5.kh1.co/4d/4df73aa7e58621e5a8efac02c4dcb6d53beb7f07.jpg
សង្គម

 ២៣-តុលា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ប្រេស៊ីលខាងត្បូង៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ បុរសម្នាក់រស់នៅក្នុងរដ្ឋ Enéas Marques បានអុជភ្លើងដុតសំបុកកន្លាត ស្រាប់តែផ្ទុះប្រេះដី ប៊ិះនឹងខ្ទេចផ្ទះរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា បុរសរូបនោះមានឈ្មោះថា Cesar Schmitz អាយុ៤៨ឆ្នាំ មានមុខរបរជាអ្នកដឹកជញ្ជូនទំនិញ។ ប្រពន្ធរបស់គាត់តែងតែមានការភ័យខ្លាចទៅនឹងសត្វកន្លាត ជាហេតុធ្វើឲ្យគាត់ត្រូវកំចាត់ចោលឲ្យលឿនតាមដែលអាចធ្វើទៅបាន។

យោងតាមវីដេអូឃ្លីបដែលថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា លោក Schmitz បានព្យាយាមអុជភ្លើងជាច្រើនដងបោះទៅក្នុងសំបុកកន្លាត ដែលនៅក្នុងសួនច្បារខាងក្រោយផ្ទះ។ ភ្លាមៗនោះ ស្រាប់តែផ្ទុះប្រេះដី ប៊ិះនឹងខ្ទេចជញ្ជាំងផ្ទះ ផ្អើលអស់សត្វឆ្កែពីរក្បាលដែលនៅជិតនោះ។

លោក Schmitz បានឲ្យដឹងថា គាត់បានសាកល្បងប្រើវិធីជាច្រើនមកហើយ ក្នុងការកំចាត់សំបុកកន្លាតចោល។ ដំបូងឡើយ គាត់បានបាញ់ថ្នាំសម្លាប់សត្វល្អិត ប៉ុន្ដែមិនបានផលអ្វីសោះ។ បន្ទាប់មក គាត់ក៏បានរកឃើញនូវវិធីមួយទៀត គឺអុជភ្លើងដុតសំបុកកន្លាតចោល។ ដើម្បីឲ្យភ្លើងឆេះល្អ គាត់បានចាក់ប្រេងសាំងមួយកំរបដបចូលទៅក្នុងសំបុកកន្លាត។ នៅពេលដែលឧស្ម័នក្នុងថ្នាំបាញ់សម្លាប់សត្វល្អិត ប៉ះជាមួយនឹងភ្លើង រួមទាំងប្រេងសាំងទៀត ទើបបណ្ដាលឲ្យផ្ទះបែបនេះ។

យ៉ាងណាមិញ ក្រោយពីកើតហេតុខាងលើនេះរួចមក ប៉ូលិសនៅក្នុងតំបន់នោះបានចុះត្រួតពិនិត្យផងដែរ។ ចំណែកលោក Schmitz ក៏បានផ្ដាំផ្ញើទៅកាន់អ្នកដ៏ទៃទៀត កុំធ្វើតម្រាប់តាមគាត់ទៀតផង៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T