TOUS les JOURS សាខាថ្មីនៅ NORO mall ចែកនំខេក FREE ចំនួន៥០០ខេក និងបានដបទឹកថែម១០០ដបថែមទៀត!

//s5.kh1.co/df/dfd6f15c5dcd253ff2aece1aab0ea4c0f5beffaa.jpg
សង្គម

 ២៣-តុលា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ សាខាថ្មី​ TOUS les JOURS ចាប់បើកហើយពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នេះតទៅហើយ ទីតាំងស្ថិតនៅជាន់ទីមួយ​ ក្នុងផ្សារទំនើប NORO Mall តាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ភ្នំពេញ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើកសម្ពោធជាផ្លូវការ សាខាថ្មី NORO mall
បើកសម្ពោធជាផ្លូវការ សាខាថ្មី NORO mall

ដើម្បីជាការអបអរសាទរ សម្រាប់ការបើកហាងថ្មី និងថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រជាច្រើនឆ្នាំកន្លងមកនេះ TOUS les JOURS មានការផ្ដល់ជូននូវប្រូម៉ូសិនពិសេស ដោយចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែតុលា ចាប់ពីម៉ោង ៦ ព្រឹកតទៅ TOUS les JOURS នឹងមានការចែកនំខេក Free ចំនួន៥០០នំខេក និងបន្ថែមជូននូវដបទឹកដ៏ស្រស់ស្អាតរបស់ TOUS les JOURS ចំនួន១០០ដបទៀតផងដែរ ដល់អតិថិជន១០០នាក់ដំបូង ដោយគ្រាន់តែចំណាយជាប្រាក់រៀលខ្មែរ អស់ត្រឹម ៥០,០០០ រៀលតែប៉ុណ្ណោះ​។​​

  ចែកនំខេក Free ចំនួន៥០០នំខេក
  ចែកនំខេក Free ចំនួន៥០០នំខេក
ចែកដបទឹក Free ចំនួន១០០ដប
ចែកដបទឹក Free ចំនួន១០០ដប

នៅមានអ្វីពិសេសជាងនេះទៀត? មិនទាន់អស់ទេ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នា២០១៩ សម្រាប់ការចំណាយអស់ ២៨,០០០រៀល នឹងទទួលបាននូវកាហ្វេកាតចំនួន១ថែមទៀត។ សម្រាប់អតិថិជនដែលទទួលបានកាតនេះ អាចប្តូរយកកាហ្វេបានចំនួន៤កែវ ដោយឥតគិតថ្លៃ។

TOUS les JOURS មិនត្រឹមតែជាហាងដែលមាននំបុ័ង និងភេសជ្ជៈ មានរសជាតិឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទប៉ុណ្ណោះទេគឺ TOUS les JOURS ប្រើប្រាស់នូវប្រាក់រៀលខ្មែរ ដើម្បីជួយលើកស្ទួយ ឱ្យអតិថិជនទាំងខ្មែរ និងបរទេសចូលរួមការប្រើប្រាស់ក្រដាសប្រាក់រៀលខ្មែរមានកាន់តែច្រើន។

បើកសម្ពោធជាផ្លូវការសាខាថ្មី NORO mall
បើកសម្ពោធជាផ្លូវការសាខាថ្មី NORO mall

បើកហាងថ្មីលើកនេះ TOUS les JOURS ចែក Free អស់ស្ទះតែម្តង ចែកទាល់តែអស់ពីស្តុក! អេមមែនទែន! ទទួលបាននំខេកដ៏ឈ្ងុយឆ្ងាញ់មួយហើយ បន្ថែមជាមួយនឹងដបទឹកដ៏ស្រស់ស្អាត មួយថែមទៀត។ ពិសេសមែនអត់? ទៅមុនបានមុនណា៎។

តោះប្រញាប់ឡើង កុំភ្លេចចែករំលែកដំណឹងដ៏ពិសេសនេះជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក ដើម្បីទៅទទួលយកប្រូម៉ូសិនដ៏អស្ចារ្យនេះទាំងអស់គ្នា៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T