Barcelona សម្លឹងឃើញគោលដៅចម្បងដែល Man UTD អន្ទងតាមទិញ ដើម្បីមកជំនួសកីឡាករសំខាន់ខ្លួនម្នាក់

//s6.kh1.co/29/299b679a5b490be1518d4b9cdf923505462775e4.jpg
កីទ្បា

 ២៣-តុលា-២០១៩ ១១ព្រឹក · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ Barcelona បានសម្លឹងឃើញកីឡាករវ័យក្មេងរបស់ Dinamo Zagreb ខ្សែប្រយុទ្ធស្លាប Dani Olmo ដើម្បីមកជំនួសកន្លែងរបស់ Osmane Dembele ខណៈយុវជនជម្រើសជាតិអេស្ប៉ាញរូបនេះក៏ជាគោលដៅរបស់លោក Ole Gunnar Solskjaer ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Dani Olmo
កីឡាករ Dani Olmo

Olmo គឺជាយុវជនថ្នាលរបស់ Barcelona និងជាកីឡាករមួយរូបក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ U21 ដែលទើបតែឈ្នះពាន EURO U-21។ កាលពីរដូវក្ដៅកន្លងទៅ បិសាចក្រហម Manchester Untied បានដាក់សំណើ ៤០លានអឺរ៉ូដើម្បីទិញរូបគេ ប៉ុន្តែត្រូវបដិសេធដោយក្លិប Dinamo Zagreb។

កាលពីខែកញ្ញាកន្លងទៅ កីឡាករវ័យ ២១ឆ្នាំរូបនេះក៏បានប្រាប់ឲ្យដឹងថាគេចង់ចាកចេញពី Dinamo Zagreb ប៉ុន្តែខាងក្លិបនៅទាមទារតម្លៃខ្លួនខ្ពស់ចំពោះរូបគេ។

កីឡាករ Dani Olmo
កីឡាករ Dani Olmo

គួរឲ្យដឹងដែរថា Olmo ចូលលេងឲ្យ Dinamo Zagreb បាន៤៤ប្រកួតកាលពីរដូវកាលមុន ដោយអាចស៊ុតចូលទីបាន១២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច៩ដង។ ខណៈរដូវកាលថ្មីនេះ គេរកបានគ្រាប់បាល់៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៥ដងហើយ ក្នុងចំណោមការបង្ហាញខ្លួន ១១ប្រកួត៕

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T