Nicki Minaj ប្រកាសរៀបការជាមួយមិត្តប្រុសថ្មី បន្ទាប់ពីទាក់ទងគ្នាបានជាង១ឆ្នាំ

//s4.kh1.co/34/34416adb57c507778bd36adc397b868fbd9c42fd.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ កាល​ពីថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ​ តា​រាស្រី​វ័យ​៣៦​ឆ្នាំNicki Minaj បាន​ប្រកាសលើ​គណនី Instagram អំពី​ដំណឹង​រៀប​ការ​ជា​មួយ ​មិត្ត​ប្រុស​របស់​នាង​Kenneth Petty បន្ទាប់ពី​មាន ​ការ​ទាក់​ទង​គ្នា​បានជាង​១ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាង​ណាម៉ិញ​Nicki Minaj ក៏​បាន​និយាយ​ក្នុង​កម្ម​វិធី​Queen Radio កាលពី​​ខែ​សីហា​កន្លង​ទៅ​ថា៖ 

ខ្ញុំ​ត្រូវ​ផ្តោត​អារម្មណ៍​លើ​ ការ​ចេញ​អាល់ប៊ុម​ថ្មី​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏មាន​នៅ​កិច្ច​ការ​ជា​ច្រើន​ទៀត ​ដែល​ត្រូវ​​ផ្តោត​អារម្មណ៍ បែប​នេះ​ហើយ​ទើប​បាន​ជា ​ខ្ញុំ​មិន​ចង់​រៀប​ចំ​នៅ​កម្ម​វិធី​រៀប​ការ​ធំដុំ​ នៅ​ពេល​ឥឡូវ​នេះ​នោះ​ទេ។ ក៏​ប៉ុន្តែ​ពួកយើង​នឹង​ធ្វើ​វា ​នៅ​ពេល​ក្រោយ​ទៀត។

គួរ​បញ្ជាក់​ផង​ដែរ​ថាMinaj និង​Petty បាន​ចាប់​ផ្តើម​ទាក់​ទងគ្នា​កាល​ពី​ឆ្នាំ​មុន​ មុន​ពេល​ដែល​ត្រូវ​បាន ​ប្រកាសជា​ផ្លូវ​ការ​ នៅ​លើ​​Instagram​ កាលពី​ឆ្នាំ​២០១៨។ ក៏​ប៉ុន្តែ​ទាក់​ទិន​នឹង​ការ​រៀប​ការ​នេះ ​ក៏​បាន​ធ្វើ​ឲ្យ​មហាជន​មួយ​ចំនួន​មាន នូវការ​ព្រួយ​បារម្ភពី​ជីវិត​អាពាហ៍​ពិពាហ៍​របស់​ពួកគេ​ផង​ដែរ​។ ក៏​ព្រោះ​តែ​Petty ធ្លាប់​មាន​ប្រវត្តិមិន​ល្អ ​រហូត​ដល់​ធ្លាប់​ជាប់​គុក​ទៀត​ផង​នោះ​៕

Nicki Minaj 
Nicki Minaj 
Nicki Minaj 
Nicki Minaj 
Nicki Minaj 
Nicki Minaj 
Nicki Minaj 
Nicki Minaj 
Minaj និង​Petty
Minaj និង​Petty
Minaj និង​Petty
Minaj និង​Petty
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T