បុរសឥស្លាម២នាក់ ត្រូវដាក់ទោសវាយជាច្រើនរំពាត់នៅទីសាធារណៈ

//s4.kh1.co/00/00a1e78a2e1349f1223df07f483b126c26252a07.jpg
សង្គម

 ២៣-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ បុរសជនជាតិឥស្លាម២នាក់ ត្រូវបានដាក់ទោសវាយជាច្រើនរំពាត់នៅពីមុខសាធារណៈជន ក្រោយពីលួចលេងល្បែងស៊ីសង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា បុរសទាំងពីរ (មិនបញ្ចេញអត្តសញ្ញាណ) រស់នៅក្នុងខេត្ត Aceh បាននាំគ្នាលួចលេងល្បែងស៊ីសងដែលខុសទៅនឹងច្បាប់ Sharia។ ពួកគេទាំងពីរត្រូវបាន ប៉ូលិស Sharia ចាប់ខ្លួនទៅកាន់ទីលានសាធារណៈមួយកន្លែង និងដាក់ទោសវាយជាច្រើនរំពាត់ នៅពីមុខមហាជន រួមទាំងបណ្ដាអ្នកសារព័ត៌មានផងដែរ។

ចំពោះច្បាប់ Sharia គឺដាច់ខាតមិនអនុញ្ញាតឲ្យប្រជាជន លេងល្បែងស៊ីសង មានទំនាក់ទំនងស្នេហាភេទដូចគ្នា សេពគ្រឿងស្រវឹង និងរួមភេទមុនរៀបការនោះទេ។ ប្រជាជនណាដែលល្មើសច្បាប់ នឹងត្រូវបញ្ជូនទៅកាន់ទីលានសាធារណៈ ដាក់ទោសវាយនឹងរំពាត់ ដើម្បីព្រមានទៅកាន់អ្នកដ៏ទៃទៀត។ សម្រាប់ច្បាប់នេះដែរ គឺអនុវត្តយ៉ាងតឹងរឹងបំផុតនៅក្នុងខេត្ត Aceh ខណៈតំបន់ផ្សេងៗក្នុងប្រទេសឥណ្ឌូនេស៊ី មិនសូវគោរពប៉ុន្មាននោះទេ បើទោះបីជាកាន់សាសនាឥស្លាមដូចគ្នាក៏ដោយ។

គួររម្លឹកដែរថា កាលពីទី១៩ ខែកញ្ញាកន្លងទៅនេះ ស្ត្រីម្នាក់ត្រូវបានដាក់ទោសវាយចំនួន២០រំពាត់ រហូតដល់សន្លប់ ក្រោយពីនាងបានបង្ហាញក្ដីស្រលាញ់នៅតាមទីសាធារណៈ៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃដាក់ទោស
ទិដ្ឋភាពក្នុងថ្ងៃដាក់ទោស
ទិដ្ឋភាពក្នុងថ្ងៃដាក់ទោស
ទិដ្ឋភាពក្នុងថ្ងៃដាក់ទោស
ទិដ្ឋភាពក្នុងថ្ងៃដាក់ទោស
ទិដ្ឋភាពក្នុងថ្ងៃដាក់ទោស
ទិដ្ឋភាពក្នុងថ្ងៃដាក់ទោស
ទិដ្ឋភាពក្នុងថ្ងៃដាក់ទោស
ទិដ្ឋភាពក្នុងថ្ងៃដាក់ទោស
ទិដ្ឋភាពក្នុងថ្ងៃដាក់ទោស
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T