បទថ្មី ពេជ្រ សោភា “មនុស្សចាក់រុក” ត្រូវមហាជនថា បារ៉ូល លេងឈឺៗ អាចឲ្យមនុស្សខូច ចុកឈាមបាន (មានចម្រៀង)

//s5.kh1.co/13/1367c1a8e2453cbec6369a777f95e9089cebba58.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីយប់មិញនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បានពញ្ញាក់អារម្មណ៍អ្នកគាំទ្រ ដោយបញ្ចេញបទថ្មីរបស់ខ្លួន មានចំណងជើងថា “មនុស្សចាក់រុក”

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់បទចម្រៀងក្តៅៗ មួយបទនេះដែរ កំពុងតែទាក់ចិត្តអ្នកគាំទ្រជាខ្លាំង ព្រោះថាសម្រាប់សាច់ភ្លេង និងអត្ថន័យពិតជាចាក់ដោតខ្លាំងមែនទែន ហើយជាពិសេសនោះ បទនេះត្រូវបានមហាជននិយាយថា បារ៉ូលមួយឃ្លាៗលេងពាក្យឈឺៗ ចាក់ដោតផ្លូវចិត្ត ដែលអាចនឹងធ្វើឲ្យមនុស្សខូច ឬមនុស្សដែលពូកែចាក់រុកគេមួយចំនួន ក្អួតឈាមក៏ថាបាន។

គួររម្លឹកដែរថា ចំពោះបទចម្រៀងមួយបទនេះ គឺជាស្នាដៃនិពន្ធ Melody និងសរសេរទំនុកច្រៀងដោយអ្នកនាង ពេជ្រ សោភា ផ្ទាល់តែម្តង ដែលទាំងនេះពិតជាធ្វើឲ្យមហាជនសរសើរពីសមត្ថភាពតារាស្រីរូបនេះថា ពិតជាពូកែសាកសមមានឈ្មោះជាកំពូលតារាចម្រៀងពិតប្រាកដមែន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កុំឲ្យខាតពេលយូរ ចង់ដឹងថាបទថ្មីរបស់អ្នកនាង ពេជ្រ សោភា មានអត្ថន័យយ៉ាងណា តោះទៅស្តាប់ទាំងអស់គ្នា៖

ពេជ្រ សោភា
ពេជ្រ សោភា
បទ៖ មនុស្សចាក់រុក
បទ៖ មនុស្សចាក់រុក
បទ៖ មនុស្សចាក់រុក
បទ៖ មនុស្សចាក់រុក
ពេជ្រ សោភា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T