Lee Seung សារភាពត្រង់ៗតែម្ដងថា សម្រាប់លោក Suzy គឺដូចជា Angelina Jolie យ៉ាងអញ្ចឹង

//s6.kh1.co/8d/8d7b82b21b6b229fee42c86cf0c028b91bf4a5f1.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ កាលពីថ្ងៃម្សិលមិញនេះ តារាសម្ដែងប្រុស Lee Seung Gi និងស្រីស្អាតល្បីឈ្មោះ Suzy ត្រូវបានអញ្ជើញឲ្យចូលរួម ជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី Vagabond។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាស្រីប្រុសទាំងពីរ បាននិយាយអំពីបទពិសោធន៍ខ្លះៗ នៅក្នុងការសម្ដែងរឿងភាគថ្មី របស់ប៉ុស្តិ៍ទូរទស្សន៍ SBS ដែលមានចំណងជើងថា «Vagabond»។

នៅក្នុងកម្មវិធី Lee Seung Gi បានលាតត្រដាងការពិតមួយ អំពីរឿងរ៉ាវមួយចំនួន ដែលនៅពីក្រោយឆាក។ ជាពិសេសនោះគឺ លោកបានសង្កត់ធ្ងន់ទៅលើ ការពោលសរសើរទេពកោលស្យរបស់តួឯកស្រីតែម្ដង។ តួឯកស្រីដ៏ស្រស់ស្អាតរបស់លោក គ្មានអ្នកណាក្រៅពី Suzy នោះទេ។

មិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ Lee Seung Gi ថែមទាំងសារភាពត្រង់ៗទៀតថា សម្រាប់លោក Suzy គឺដូចជាតារាសម្ដែងហូលីវូដដ៏ល្បី Angelina Jolie យ៉ាងដូច្នោះដែរ។ លោកបានពន្យល់ថា លោកឃើញនាងបង្ហាញអាការៈព្រួយបារម្ភខ្លះដែរ មុនពេលថត ប៉ុន្តែគ្រាន់តែចាប់ផ្ដើមថតភ្លាម ស្រាប់តែមានពន្លឺអ្វីម៉្យាង នៅក្នុងកែវភ្នែក ធ្វើឲ្យនាងមើលទៅដូចជាមនុស្សដ៏ក្លាហាន និងកាចសាហាវម្នាក់។ នាងចាប់កាន់កាំភ្លើងដោយភាពជឿជាក់ ហើយបាញ់យ៉ាងឡូយ ធ្វើឲ្យលោកមិនពោលសរសើរមិនបាន៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Lee Seung Gi
រូបភាព Lee Seung Gi
រូបភាព Suzy
រូបភាព Suzy
រូបភាព Lee Seung Gi និង Suzy
រូបភាព Lee Seung Gi និង Suzy
រូបភាព Lee Seung Gi និង Suzy
រូបភាព Lee Seung Gi និង Suzy
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T