ស៊ុតច្បាស់ណាស់!! Dybala ស៊ុតវាយបក ២គ្រាប់ យក៣ពិន្ទុជូន Juventus នៅចុងម៉ោង (មានវីដេអូ)

//s5.kh1.co/40/402216860a8a3454c5afa292bd84f928816b6aa8.jpg
កីទ្បា

 ២៣-តុលា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អ៊ីតាលី៖ ខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala រកបានគ្រាប់បាល់ ២គ្រាប់ឲ្យ Juventus ក្នុងការប្រកួតដែលសេះបង្កង់យកឈ្នះ Lokomotiv Moscow ដោយលទ្ធផល ២ទល់នឹង១ កាលពីយប់មិញក្នុងពានរង្វាន់ Champions League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ  Paulo Dybala
កីឡាករ  Paulo Dybala

Lokomotiv ជាអ្នកបើកការនាំមុខមុនក្នុងការប្រកួតនៅវគ្គទីមួយនាទី២៩ តាមរយៈការស៊ុតរបស់កីឡាករ Aleksei Miranchuk បន្ទាប់ពីអ្នកចាំទី Wojciech Szczesny សង្គ្រោះបាល់ក្រឡក។ យ៉ាងណាក៏ដោយ ក្រុមជើងឯកលីគកំពូលរុស្ស៊ី ៣សម័យកាលត្រូវបាន Juventus តាមស្មើវិញតាមរយៈការស៊ុតបញ្ចូលទីដោយប្រើជើងឆ្វេងយ៉ាងស្អាតពីក្រៅប្រអប់គ្រោះថ្នាក់នៅនាទី៧៧។

២នាទីបន្ទាប់ពោលគឺនៅនាទី៧៩ ខ្សែប្រយុទ្ធរូបសង្ហារ Dybala បានរកគ្រាប់បាល់បន្ថែមមួយគ្រាប់ទៀតធ្វើឲ្យ Juventus ក្រសោបបាន ៣ពិន្ទុនិងបន្តភាពដែលចាញ់។

ក្នុងពូល D គិតត្រឹមជុំទីបីនេះ Juventus និង Altetico Madrid ឈរនៅកំពូលតារាងមាន៧ពិន្ទុដូចគ្នា ដោយប្រកួតឈ្នះ២ និងស្មើ១៕

https://s4.kh1.co/__image/w=650,h=202,q=100/f5/f56dc6f62ff4f89203e71815d60712ec5dc3b928.png

ចង់ឃើញគ្រាប់ទីមួយរបស់ Dybala ស៊ុតល្អយ៉ាងណានោះ សូមទស្សនាវីដេអូ Highlight ការប្រកួតនៅខាងក្រោម៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T