ឡូយកប់! ក្រោយចេញ Original Song «អូនមិនអីទេ» Bee Yobo ប្រកាសកែសម្រស់! (មានវីដេអូ)

//s5.kh1.co/af/af679b725c4b0679cd42bcf498ade2399f91c221.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ទើបតែចេញបទចម្រៀង Original Song ធ្វើឱ្យម្នាក់ៗមានការចាប់អារម្មណ៍សោះ តារាហ្វេសប៊ុកកញ្ញា Bee Yobo Bee ដែលជាអ្នកលក់ផលិតផលអនឡាញស៊ិចស៊ី និងល្បីឈ្មោះស្រាប់តែប្រកាសកែច្រមុះ ដើម្បីលើកសម្រស់។ នាងត្រូវគេឃើញលេចមុខនៅព្រលានយន្តហោះ និងឃើញលេចមុខនៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីផុសថាទៅកែច្រមុះតែប៉ុន្មាននាទី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាហ្វេសប៊ុក កញ្ញា Bee Yobo
តារាហ្វេសប៊ុក កញ្ញា Bee Yobo

នាងបានបង្ហោះមុនទៅដល់កូរ៉េថា៖

«ជូនពរខ្លួនឯងទៅកែច្រមុះថ្មី សង្ឃឹមថាទទួលបានជោគជ័យមកវិញ កើតមកជាមនុស្សស្រីមិនស្រួលចិត្តទេណា៎ គឺមិនអាចបោះបង់ភាពស្អាតបាន សំខាន់មុននឹងកែត្រូវពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់សិន កុំចេះតែធ្វេីៗខ្លាចប៉ះពាល់ដល់ថ្ងៃក្រោយ ចាំវះហើយ live ឱ្យទាំងអស់គ្នាមើល»។

សាររបស់តារាហ្វេសប៊ុក កញ្ញា Bee Yobo
សាររបស់តារាហ្វេសប៊ុក កញ្ញា Bee Yobo

ប្រភពពីអ្នកស្និទ្ធតារាហ្វេសប៊ុករូបនេះព្រលយថា កញ្ញា ប៊ីយូប៊ូ ធ្លាប់បានកែច្រមុះម្ដងហើយ កាលពីជាងកន្លះឆ្នាំមុន ប៉ុន្តែដោយសារតែនាងមិនពេញចិត្ត ទើបសម្រេចចិត្តណាត់អ្នកជំនាញនៅក្នុងប្រទេសកូរ៉េ ដើម្បីធ្វើការវះកាត់ជាថ្មី។

ជាមួយនឹងគម្រោងប្ដូរច្រមុះនេះ គេកត់សម្គាល់ថា តារាហ្វេសប៊ុកកញ្ញា ប៊ីយូបូ កាន់តែប្រែខ្លួនជាអ្នកសិល្បៈមួយរូប បន្ទាប់ពីចេញបទចម្រៀងនិពន្ធថ្មី «អូនមិនអីទេ» ខណៈដែលគេប៉ាន់ស្មានថា នាងថែមថយសម្រស់ ដើម្បីឱ្យកាន់តែមានការចាប់អារម្មណ៍។ យ៉ាងណាមិញ គេមិនទាន់ដឹងថា តើនាងចង់ហក់ក្លាយជាអ្នកចម្រៀងអាជីព ឬគ្រាន់តែចេញបទចម្រៀង និងកែកុនសម្រស់ ដើម្បីបំពេញក្ដីស្រឡាញ់ទេ ដោយសារតែនាងស្ថិតនៅប្រទេសកូរ៉េមិនទាន់ឆ្លើយតប៕

សាររបស់តារាហ្វេសប៊ុក កញ្ញា Bee Yobo
សាររបស់តារាហ្វេសប៊ុក កញ្ញា Bee Yobo
តារាហ្វេសប៊ុក កញ្ញា Bee Yobo 
តារាហ្វេសប៊ុក កញ្ញា Bee Yobo 
តារាហ្វេសប៊ុក កញ្ញា Bee Yobo 
តារាហ្វេសប៊ុក កញ្ញា Bee Yobo 
តារាហ្វេសប៊ុក កញ្ញា Bee Yobo 
តារាហ្វេសប៊ុក កញ្ញា Bee Yobo 
តារាហ្វេសប៊ុក កញ្ញា Bee Yobo 
តារាហ្វេសប៊ុក កញ្ញា Bee Yobo 
តារាហ្វេសប៊ុក កញ្ញា Bee Yobo 
តារាហ្វេសប៊ុក កញ្ញា Bee Yobo 
តារាហ្វេសប៊ុក កញ្ញា Bee Yobo 
តារាហ្វេសប៊ុក កញ្ញា Bee Yobo 
វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T