ណារ៉ុង រ៉ាត់ ឈ្នះការប្រកួតអន្តរជាតិ ក្នុងប្រទេសថៃ!

//s6.kh1.co/e3/e36e25751d8f7cf451cb66f4e0404fbc19f4fd3e.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ បញ្ចប់ការប្រកួត «Mister Working Man International 2019» នៅក្នុងប្រទេសថៃ តារាសម្ដែង និងជាតារាម៉ូដែលកម្ពុជា លោក ណារ៉ុង រ៉ាត់ បានត្រលប់មកកាន់មាតុប្រទេសយើងវិញហើយ កាលពីយប់ថ្ងៃទី២២ តុលា ដោយលោកទទួលបានមុខមាត់គួរជាមោទនភាពត្រលប់មកវិញ។ លោកបានមកដល់ស្រុក កាលពីយប់ថ្ងៃអង្គារទី២២ តុលា ឆ្នាំ២០១៩ មុននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក ណារ៉ុង រ៉ាត់ បានត្រលប់មកកាន់មាតុប្រទេសវិញ  
  លោក ណារ៉ុង រ៉ាត់ បានត្រលប់មកកាន់មាតុប្រទេសវិញ  

បេក្ខភាពតំណាងកម្ពុជា លោក ញ៉េប តូនិច ដែលក្នុងសិល្បៈស្គាល់ភាគច្រើនថាឈ្មោះ ណារ៉ុង រ៉ាត់ បានអះអាងថា ការប្រកួតដែលបានធ្វើឡើងនៅក្នុងទីក្រុងបាងកកប្រទេសថៃនោះ មានបេក្ខជន១៥ប្រទេសចូលរួមដូចជា ថៃ វៀតណាម សហរដ្ឋអាមេរិក កូឡំប៊ី និងហ្វីលីពីនជាដើម។

ការប្រកួតដែលមានវិញ្ញាសារ និងការប្រកួតជម្រុះច្រើនដំណាក់កាលនោះ លោកទទួលបានចំណាត់ថ្នាក់លេខ៤ ខណៈម្ចាស់ផ្ទះថៃបានតែចំណាត់ថ្នាក់លេខ៥ប៉ុណ្ណោះ និងទទួលបានពានជាបុរសឯកថតរូបស្អាត។ នៅក្នុងការប្រកួតនោះ លោកក៏មានមោទនភាពមិនតិចដែរ ដែលបានគ្រងឈុតព្រះបាទសុរិយវរ្ម័នទី២ ក្រោមស្នាដៃច្នៃប្រឌិតរបស់លោក នូ សុភេន ដែលនេះជាឈុតបុរាណមួយ ដែលលោកថាទោះមិនទទួលបានពានក្នុងឈុតតំណាងជាតិ តែបានជួយឱ្យពិភពលោកកាន់តែស្គាល់ពីវប្បធម៌របស់កម្ពុជា។

បុរសឯកលេខ៤ ពិភពលោក «Mister Working Man International 2019» រូបនេះបន្តថា ក្រោយទទួលបានចំណាត់ថ្នាក់នេះ គណៈកម្មការអន្តរជាតិ គ្រោងនឹងយកលោកទៅប្រកួតក្នុងព្រឹត្តិការណ៍ផ្សេងទៀត តែលោកនៅមិនទាន់បានទទួលដំណឹងច្បាស់។ ក្នុងនោះលោកក៏ប្រកាសទទួលការសម្ដែង និងច្រៀង ដើម្បីឱ្យទីផ្សារសិល្បៈហក់ឡើងក្នុងស្រុកផងដែរ។

កញ្ញា Phannaporn Soogchod បវរកញ្ញាលេខ១ «DEVI SRI SIAM 2019» ដែលជាគណៈកម្មការផ្ដល់ពិន្ទុមួយរូប និងជាតំណាងថៃអមដំណើរមក សរសើរថា បេក្ខភាពកម្ពុជាលោក ណារ៉ុង រ៉ាត់ ពិតជាមានសមត្ថភាព និងស័ក្តិសមសម្រាប់ចំណាត់ថ្នាក់ដែលទទួលបាន។ តែនាងថា បើលោកស្ថិតក្នុងចំណាត់ថ្នាក់បុរសឯកល្អជាងនេះ គឺរឹតតែស័ក្តិសម។ ការប្រកួតនេះ ហ្វីលីពីនលេខ១ សហរដ្ឋអាមេរិកលេខ២ កូឡុំប៊ីលេខ៣ កម្ពុជាលេខ៤ និងថៃម្ចាស់ផ្ទះលេខ៥៕

ទស្សនារូបភាពខាងក្រោម៖

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T