ទប់ឆ្ងល់មិនបាន មានរឿងអីបានជាតារាល្បីៗ នាំគ្នានិយាយពីរឿង «ក្លិនអី្វហ្នឹង! ទាក់ទាញម្ល៉េះ!» (មានវីដេអូ)

//s4.kh1.co/cc/cc6cfb08efeda678838e212fbf8d7c5421239ca4.png
សង្គម

 ២៣-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ នា​ពេល​ថ្មីៗ​នេះ​ មានវីដេអូជាច្រើនរបស់​តារា​សម្ដែង​ ដែល​កំពុង​មាន​ឈ្មោះ​បោះ​សម្លេងក្នុង​សង្គម​ ដែលមានដូចជា លោក ជា វណ្ណរិទ្ធ ឌីជេ ណាណា និងអ្នកនាង សុខ សុម៉ាវតី្ត បានមក​អង្រួន​ចិត្ត​អ្នក​គាំទ្រ​ឲ្យ​កាន់​តែ​ងឿង​ឆ្ងល់​ អំពី​ក្លិន​ម៉្យាង​នៅ​ក្នុង​វីដេអូ​របស់​ពួក​គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅ​ក្នុង​វីដេអូ​នោះ​ តារា​សម្ដែង​ទាំង​អស់​បាន​បង្ហាញ​ទឹក​មុខ​ដូច​ជា​ចង់​ញ៉ាំយ៉ាងខ្លាំង ទប់ចិត្តមិនបាន​ បន្ទាប់​ពី​ពួក​គាត់​បានស្រង់​​ក្លិន​ចេញ​ពី​ចាននោះ។​ ​ប៉ុន្តែអ្វី​ដែល​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ងឿង​ឆ្ងល់​មួយ​កម្រិត​ទៀត​នោះ​ គឺ​ពួក​គាត់​បាន​សរសេរ​ Caption នៅ​លើ​វីដេអូ​ថា​៖

«ក្លិនអី្វហ្នឹង! ទាក់ទាញម្ល៉េះ!»

ហើយពួកគាត់បានបន្ថែមទៀតថា

«ផលិត​ផល​ខ្មែរ ស្នាដៃខ្មែរ ផលិតដោយម៉ាស៊ីនជប៉ុន បច្ចេកវិទ្យាជប៉ុន​ ទើបតែចេញលក់ថ្មីៗ»។

ឌីជេ ណាណា
ឌីជេ ណាណា

លើស​ពី​នេះ​ ​យើងក៏ឃើញមានវីដេអូរបស់តារា​ហ្វេសប៊ុក ជាច្រើនរូបផ្សេងទៀតបានលើកឡើងស្រដៀងគ្នានេះដែរ មានការតាំងចានដ៏ធំនៅផ្សារ តាមវិទ្យុ ផ្ទាំងប៉ាណូតាមផ្លូវជាដើម។ ក្នុងនោះមានតារាសម្តែង រ៉េននីតារា ក៏​ងឿង​ឆ្ងល់​ដែរ​ បន្ទាប់​ពី​ឃើញ​តារាល្បី ៣ ដួងរបស់យើងនៅ​ក្នុងវីដេអូ​​ ​ ដោយ​បង្ហោះ​នៅ​ក្នុងហ្វេសប៊ុក​ថា៖

«ផលិតខ្មែរថ្មី ស្នាដៃខ្មែរពិតៗ ផលិតដោយម៉ាស៊ីនជប៉ុន បច្ចេកវិទ្យាជប៉ុន អាចចម្អិនញ៉ាំបានភ្លាមៗ​ ហើយក្លិនវិញទាក់ទាញ.....ហ្មង៎! ហើយខ្ញុំក៏​បាន​ឃើញពួកគាត់ស្រង់​ក្លិន​ចេញពីចាន​នោះ​ផងដែរ»។

ចំណែកតារាហ្វេសប៊ុកមួយរូបទៀតគឺ រំដួលលិចទឹក ក៏ងឿងឆ្ងល់ជាខ្លាំងផងដែរ ពេលគាត់បានឃើញការដាក់តាំងចានដ៏ធំមួយនៅផ្សារធំថ្មី ដែលនៅលើចាននោះគេសរសេរថា៖

«ក្លិនអី្វហ្នឹង! ទាក់ទាញម្ល៉េះ!»

ព្រមជាមួយតារា ប៊ុន ឡេង ក៏មានចម្ងល់ និងភ្ញាក់ផ្អើល ពេលគាត់ជិះតាមផ្លូវឃើញផ្ទាំងប៉ាណូដែលមានចានពណ៌ការ៉ុត ហើយមានផ្សែងទៀត  សំខាន់គេសរសេរថា «ក្លិនអី្វហ្នឹង! ទាក់ទាញម្ល៉េះ!»

https://s5.kh1.co/__image/w=650,h=367,q=100/19/19364d1f0f7ed61c3f1f01307040dc468699e9c3.png

ចង់ដឹងថា ទាំងអស់នេះ​គេចង់និយាយ ឬបង្ហាញពីផលិតផល​អ្វី​ឲ្យ​ប្រាកដ​ទៅ​?

តោះចង់​ដឹងកាន់តែច្បាស់សូមទស្សនា​វីដេអូខាងក្រោមនេះ​ទាំង​អស់គ្នា៖ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T