ហួសចិត្ត! បុរសម្នាក់ បណ្ដោយឲ្យកូនតូចអង្គុយម្នាក់ឯងនៅជិតច្រកទ្វាររថភ្លើង និងប្រាប់អ្នកដំណើរនៅទីនោះកុំចេះដឹងរឿងរបស់គាត់

//s5.kh1.co/4b/4b5da31c02a765c6f62ee8afe2c8a5a40aa4d19e.jpg
សង្គម

 ២៣-តុលា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

សិង្ហបុរី៖ បុរសជាឪពុកម្នាក់ កំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ក្រោយពីគាត់បានបណ្ដាយឲ្យកូនតូចអង្គុយម្នាក់ឯង ជិតច្រកទ្វាររថភ្លើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមរូបភាពមួយបានបង្ហាញឲ្យឃើញថា ក្មេងស្រីតូចម្នាក់កំពុងអង្គុយម្នាក់ឯងលើឥដ្ឋ ដែលនៅជិតច្រកទ្វារចេញចូលរថភ្លើង ដោយគ្មានមនុស្សធំនៅក្បែរខ្លួនគេឡើយ ដែលអាចនឹងបណ្ដាលឲ្យមានគ្រោះថ្នាក់បាន។

លោក Ogawa Konamoto ដែលជាអ្នកដំណើរក្នុងរថភ្លើងបានឲ្យដឹងថា គាត់បានទៅដាស់តឿនឪពុករបស់ក្មេងស្រីនោះដែរ ប៉ុន្ដែបុរសជាឪពុកបានផ្ទុះកំហឹង និងនិយាយទៅកាន់គាត់វិញថា៖

«ចេញឲ្យឆ្ងាយទៅ មិនមែនជាបញ្ហារបស់លោកទេ។»

ដោយបានឮពាក្យសម្ដីដ៏ឈ្លើយនោះរួចមក លោក Ogawa Konamoto បានសម្រេចចិត្តថតរូបភាពក្មេងស្រីតូចនោះ និងបុរសជាឪពុក បង្ហោះទៅលើបណ្ដាញសង្គមហ្វេសប៊ុកភ្លាមៗ ដែលមានការចាប់អារម្មណ៍និងរិះគន់យ៉ាងឆាប់រហ័សទៀតផង។

យ៉ាងណាមិញ ក៏មានមហាជាច្រើនកំពុងធ្វើការស្នើសុំឲ្យខាងប៉ូលិសជួយស្វែងរកបុរសជាឪពុកដើម្បីទទួលបានការព្រមានផងដែរ។

ទន្ទឹមនឹងនេះដែរ មានមតិមួយចំនួនបាននិយាយថា៖

«មិនមែនជាបញ្ហាយ៉ាងម៉េច? ប្រសិនបើក្មេងស្រីនោះត្រូវគាប់ជាប់ទៅនឹងទ្វាររថភ្លើង ឬធ្លាក់ទៅលើផ្លូវរថភ្លើង រថភ្លើងនឹងពន្យាពេលក្នុងការធ្វើដំណើរ។ វានឹងក្លាយទៅជាបញ្ហារបស់មនុស្សគ្រប់គ្នាបាត់ទៅហើយ។ »

«ឪពុកដ៏ល្ងង់ខ្លៅ! »

«បុរសជាឪពុកចង់បានប្រាក់ពីធានារ៉ាប់រងរបស់កូនខ្លួនឯង៕»

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

កូនស្រី
កូនស្រី
ឪពុក
ឪពុក
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T