សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យដកថ្លៃសេវាប្រមូលសំរាម ក្រុមហ៊ុន ស៊ិនទ្រី ចេញពីវិក្កយបត្រថ្មីអគ្គិសនី ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០

//s6.kh1.co/b7/b7915c25fc35bdf3f0a1af99e25147c47aebbbda.jpg
សង្គម

 ២៣-តុលា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ បានសម្រេចតាមសំណើរបស់ អគ្គិសនីកម្ពុជា ដោយដកថ្លៃសេវាប្រមូលសំរាមរបស់ ក្រុមហ៊ុន ស៊ិនទ្រី ចេញពីវិក្កយបត្រថ្មីរបស់អគ្គិសនីកម្ពុជា ដែលនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook នៅយប់នេះថា៖ «ដោយក្តាប់បាននូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញអំពីការដាក់ថ្លៃសេវាប្រមូលសំរាមក្រុមហ៊ុន ស៊ិនទ្រី ក្នុងវិក្កយបត្ររបស់អគ្គិសនីកម្ពុជា ល្ងាចថ្ងៃនេះ ខ្ញុំបានសម្រេចតាមសំណើរបស់អគ្គិសនីកម្ពុជាដោយដកថ្លៃ សេវាប្រមូលសំរាមចេញពីវិក្កយបត្រថ្មីរបស់អគ្គិសនីកម្ពុជាចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ»។

សម្តេចបានបន្តថា «យន្តការយកថ្លៃសេវាប្រមូលសំរាមទៅថ្ងៃមុខនឹងត្រូវប្រើយន្តការផ្សេងជំនួសវិញ ដែលកិច្ចការនេះ ខ្ញុំបានប្រគល់ភារកិច្ចជូន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការប្រជុំ និងដោះស្រាយ។ សូមបងប្អូនប្រជា ពលរដ្ឋជាទីស្រឡាញ់មេត្តាជ្រាបជាព័ត៌មាន»។

សូមបញ្ជាក់ថា ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជាង៤ពាន់នាក់ មកពីសាកលវិទ្យាល័យបៀលប្រាយ (BBU) នៅព្រឹកថ្ងៃទី២២ ខែតុលនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដកហូតសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៊ិនទ្រីដើម្បីឲ្យរដ្ឋកាន់កាប់សិន ហើយសម្តេចបញ្ជាក់ថា ការប្រមូលសំរាមនៅរាជធានីភ្នំពេញ ត្រូវដាក់ឱ្យដេញថ្លៃជាថ្មី ដោយត្រូវមានក្រុមហ៊ុន ៣ ឬ៤ក្រុមហ៊ុន សម្រាប់ការប្រមូលសំរាមនៅរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមហ៊ុនស៊ិនទ្រីតែមួយមិនអាចប្រមូលសំរាមនៅភ្នំពេញមានប្រសិទ្ធភាពនោះឡើយ ត្រូវមានក្រុមហ៊ុនយ៉ាងតិច៣ ឬ៤ជាការល្អ ប្រតិបត្តិការក្នុងការប្រមូលសំរាមនៅរាជធានីភ្នំពេញ។

ក្រុមហ៊ុនស៊ីនទ្រី (ខេមបូឌា) គឺជាក្រុមហ៊ុនឯកជនមួយ ដែលត្រូវបានបង្កើតឡើង នៅក្នុងខែសីហា ឆ្នាំ២០០២ ដើម្បីសំអាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងក្នុងរាជធានីភ្នំពេញ។

កន្លងមក ជាពិសេសរយៈពេលប៉ុន្មានខែមកនេះ ប្រជាពលរដ្ឋជាច្រើន បានរអ៊ូរទាំ មិនពេញចិត្តចំពោះសេវាកម្មប្រមូលសំរាម របស់ក្រុមហ៊ុននេះ ដោយសារតែមានការអាក់ខានមិនទៀងទាត់ ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ។

ជាមួយនឹងការផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងរឿងសំរាម សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យសិក្សាបង្កើតរោងចក្រអគ្គិសនីដោយប្លែងពីសំរាម បើទោះថ្លៃបន្តិចក៏រដ្ឋចេញខាតដែរ៕

https://s5.kh1.co/__image/w=650,h=433,q=100/43/4362a7fc2314b1499228461dcb6ec14057944231.jpg
https://s5.kh1.co/__image/w=534,h=644,q=100/4f/4fe5887b9f0abd0330aeb84c7f0d55f8a1993efa.png

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T