កាក់កបណាស់! សួស វីហ្សា ជូនកាដូខ្លួនឯង ជាមួយនឹងរថយន្តទំនើបថ្មីសន្លាង

//s6.kh1.co/b5/b5e0800af0924e35615e76cb6f6769997e0b0bd7.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ កញ្ញា សួស វីហ្សា ដែលជាតារាចម្រៀង ប្រចាំផលិតកម្មហង្សមាស ហាក់ដូចជាទទួលបាន ភាពជោគជ័យយ៉ាងខ្លាំង មិនថាការងារសិល្បៈ ឬមុខរបររកស៊ីផ្ទាល់ខ្លួននោះទេ គឹកាក់កបណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ សួស វីហ្សា ដែលគ្រោងនឹងចូលរោងការឆាប់ៗនេះ ជាមួយអនាគតស្វាមីជាទីស្រលាញ់ លោក ថមមី តែងតែបើកបង្ហាញពី ជីវិតស្នេហាដ៏ផ្អែមល្ហែមស្អិតរមួត ថែមទាំងបង្អួតពីជីវភាពប្រចាំថ្ងៃដ៏ឡូយឆាយ ជាប្រចាំទៀតផង។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ តារាស្រីសាច់សខ្ជីរូបនេះ បានបង្កភាពភ្ញាក់ផ្អើលដល់ប្រិយមិត្តសារជាថ្មី តាមរយៈរូបភាពជាច្រើនសន្លឹក អមដោយរថយន្តទំនើបថ្មីស្រឡាង ម៉ាក Lexus ឆ្នាំ២០២០ ពណ៌ខ្មៅ ដែលមានតម្លៃជិត១០ម៉ឺនដុល្លារឯណោះ។

ទន្ទឹមនឹងភាពជោគជ័យនេះ បាននាំឲ្យអ្នកគាំទ្រទាំងអស់ពញចិត្ត និងសរសើរដល់នាងគ្រប់គ្នា ដែលប្រឹងប្រែងរកដោយ កម្លាំងញើសឈាមខ្លួនឯង រហូតបានសម្រេចបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា និងអនាគតស្វាមី
សួស វីហ្សា និងអនាគតស្វាមី
សួស វីហ្សា និងអនាគតស្វាមី
សួស វីហ្សា និងអនាគតស្វាមី
រថយន្តថ្មីរបស់ សួស វីហ្សា 
រថយន្តថ្មីរបស់ សួស វីហ្សា 
រថយន្តថ្មីរបស់ សួស វីហ្សា 
រថយន្តថ្មីរបស់ សួស វីហ្សា 
សួស វីហ្សា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T