បន្ទាប់ពីយកបាន Coutinho ឥលូវនេះ Bayern Munich ចង់ឆ្មក់កីឡាករជួរមុខ១រូបទៀតពី Barcelona

//s6.kh1.co/b6/b6ac7994a2905a11c81ecd20d760e0da75f60f5f.jpg
កីទ្បា

 ២២-តុលា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិប ​Barcelona ត្រូវបានគេរាយការណ៍ថាអាចនឹងអនុញ្ញាតអោយខ្សែការពារសញ្ជាតិបារាំងកីឡាករ Samuel Umtiti ចាកចេញក្នុងតម្លៃប្រមាណ៦០លានអឺរ៉ូ(ឬប្រហែល៦៦,៨លានដុល្លារអាមេរិក) នៅខែមករាខាងមុខស្របពេលដែលមានដំណឹងលេចឭថាក្លិប ​Bayern Munich កំពុងចាប់អារម្មណ៍ចង់បានខ្សែការពារវ័យ២៦ឆ្នាំរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Samuel Umtiti
  កីឡាករ Samuel Umtiti

យោងតាមកាសែត Don Balon បានអោយដឹងថាក្លិប ​Barcelona ត្រៀមខ្លួនរួចជាស្រេចក្នុងការចែកផ្លូវជាមួយនឹងកីឡាករ Umtiti ប្រសិនបើមានក្លិបណាហ៊ានដាក់សំណើ៦០លានអឺរ៉ូដេញថ្លៃយកខ្សែការពារសញ្ជាតិបារាំងរូបនេះ។

តាមរយៈប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថាក្លិប Bayern Munich បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកីឡករ Umtiti បន្ទាប់ពីក្លិបដែលមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់មួយនេះ កំពុងតែជួបវិបត្តិខ្សែការពារដោយសារតែខ្សែការពារជួរមុខរបស់ពួកគេកីឡាករ Niklas Sule រងរបួសជង្គង់ដែលអាចនឹងអវត្តមានរហូតដល់បញ្ចប់រដូវកាល។

  កីឡាករ Samuel Umtiti
  កីឡាករ Samuel Umtiti

គួររម្លឹកផងដែរថាកីឡាករ Samuel Umtiti បានចាកចេញពីក្លិប​​ Lyon មកចូលរួមជាមួយនឹងក្លិប Barcelona កាលពីឆ្នាំ២០១៦ដោយបានជួយក្លិបដែលមានមូលដ្ឋាននៅតំបន់កាតាឡាន់មួយនេះលើកពានរង្វាន់ធំៗជាច្រើនរួមមានពាន La liga ២ដង ពាន Copa del Rey ២ដង និងពាន Spanish Super Cup ចំនួន២ដង៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T