ដឹងការពិតហើយ! នេះមូលហេតុដែល Neymar មិនមានឈ្មោះជាបេក្ខភាពប្រជែងពាន Ballon d’Or ឆ្នាំ២០១៩

//s4.kh1.co/65/65f33cba681ab4d0bb091b722652ab0379743dd6.jpg
កីទ្បា

 ២២-តុលា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

បារាំង៖ កាសែតបាល់ទាត់បារាំង France Football បានប្រកាសបេក្ខភាពទាំង ៣០រូបដែលនឹងក្លាយជាម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ២០១៩នេះ ប៉ុន្តែគេសង្កេតមិនឃើញមានឈ្មោះកំពូលខ្សែប្រយុទ្ធមានតម្លៃខ្លួនថ្លៃជាងគេលើលោក Neymar នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Neymar
កីឡាករ Neymar

នេះជាលើកដំបូងហើយសម្រាប់ខ្សែប្រយុទ្ធ PSG រូបនេះតាំងពីឆ្នាំ២០១០ ដែលមិនមានឈ្មោះក្នុងបេក្ខភាព ៣០រូបចុងក្រោយដើម្បីប្រជែងពាន Ballon d’Or។

បើតាមប្រភពពីប្រពន្ធផ្សព្វផ្សាយក្នុងប្រទេសបារាំងបានទម្លាយមូលហេតុឲ្យដឹងថា ដោយសារតែខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលរូបនេះមានបញ្ហារបួសច្រើន, បញ្ហាអត្តចរិតរបស់គេអំឡុងការប្រកួតពានរង្វាន់ Champions League រវាង PSG និង Man UTD បូករួមជាមួយនឹងការចង់ត្រឡប់ទៅ Barcelona វិញដែលជាបញ្ហាចម្បង។

កីឡាករ Neymar
កីឡាករ Neymar

ប្រភពដដែរបានបន្តឲ្យដឹងទៀតថា ប្រតិកម្មរបស់ Neymar ទៅលើអ្នកគាំទ្រដែលអ្នកគាំទ្ររិះគន់មកលើរូបគេ ក៏ជាមូលហេតុមួយដែលបានធ្វើឲ្យគេមិនមានឈ្មោះផងដែរ។ ខ្សែប្រយុទ្ធតម្លៃខ្លួន ២២២លានអឺរ៉ូ រកបាន ២៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច ១៣ដងក្នុងចំណោមការបង្ហាញខ្លួនសរុប ២៨ប្រកួតឲ្យ PSG កាលពីរដូវកាលមុន។

ក្រៅពី Neymar ម្ចាស់ពាន Ballon d’Or ឆ្នាំមុន Luka Modric ក៏មិនមានឈ្មោះក្នុងបញ្ជីបេក្ខភាព ៣០រូបចុងក្រោយផងដែរ ដែលនេះជាលើកដំបូងហើយក្នុងប្រវត្តិសាស្រ្តពាន Ballon d’Or ដែលម្ចាស់ពានឆ្នាំចាស់ មិនមានឈ្មោះប្រជែងនៅឆ្នាំថ្មីបន្ទាប់៕

កីឡាករ  Luka Modric
កីឡាករ  Luka Modric

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T