គូសង្សារ​១គូ​ដេញ​តាម​ចាប់​ជនសង្ស័យ​3​នាក់ ​ចោទ​ជា​ចោរ​

//s5.kh1.co/48/484b76b74a66e30693ffc83e254e3c890f81f3e6.jpg
សង្គម

 ២២-តុលា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ គូសង្សារ​មួយគូ​ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ប្រុសស្រី​៣​នាក់​ឆក់​កាបូប​តែ​មិន​បាន​សម្រេច ហើយ​ជន​រង​គ្រោះ​បាន​តាម​ក្របួច​ជាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច​នាំ​យក​ទៅ​សាកសួរ កាលពី​វេលា​ម៉ោង​ប្រមា​ណ​ជាង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែតុលា តាម​ផ្លូវជាតិ​លេខ​៦ ចំណុច​រង្វង់​មូល​ព្រហ្ម​មុខ​បួន ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាម​អ្នក​ឃើញ​ហេតុការណ៍​ឲ្យ​ដឹង​ថា គូសង្សារខាងលើ​ជិះ​ម៉ូតូ​ហុងដា ពណ៌​ខៀវ​លា​យស លុះ​ពេលឡើង​ស្ពាន​ជ្រោយចង្វា ស្រាប់តែ​លេចមុខ​ជនទាំង​៣​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ​៊​យគី​និ​ច ពណ៌​ខ្មៅ​ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១GX-៥៩៩១ ទៅ​ក្បែរ​ហើយ​ក៏​ធ្វើ​សកម្មភាព​ឆក់​កាបូ​ប ប៉ុន្តែ​មិន​បាន​សម្រេច​ទេ ដោយសារ​ជន​រងគ្រោះ​ទាញ​មក​វិញ​។​ពេល​នោះ ជន​រង​គ្រោះ​បានដេញ​តាម​រហូត​ដល់​រង្វង់​មូល​ព្រហ្ម​មុខ​បួន​ទើបឃាត់​បាន​ទាំង​៣​នាក់​រួច​ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច ដែល​ប្រចាំការ​នៅ​គោលដៅ​នោះ ។

ប៉ុន្តែ​ជនសង្ស័យ​ទាំង​៣​នាក់​បាន​ឆ្លើយ​ថា ខ្លួនមិន​បាន​ធ្វើ​សកម្មភាព​ឆក់​ទេ​គ្រាន់តែ​ជិះ​កៀរ​គ្នា​ប៉ុណ្ណោះ ហើយ​មនុស្ស​ស្រី​ជា​អ្នក​ឌុ​ប​ថែម​ទៀតមាន​ពេល​ឯណា​ឆក់ ។ មួយសន្ទុះ​ក្រោយមក​សមត្ថកិច្ច​បាន​ដឹក​ពួក​គេ​យក​ទៅ​សួរនាំ​នៅ​អ​ធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា ប៉ុន្តែ​ដោយសារ​រឿងហេតុ​កើត​នៅ​ទឹកដី​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ទើប​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ទីនោះ​វិញ ។ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​សង្កាត់​ស្រះ​ចក ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

https://s5.kh1.co/__image/w=650,h=485,q=100/48/484b76b74a66e30693ffc83e254e3c890f81f3e6.jpg

ប្រភពកោះសន្តិភាព

Tith Chanrangsey
ទិត ច័ន្ទរង្សី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T