មូលហេតុអ៊ីចឹងតាស បានខ្លួនចេះតែធំផ្សា ក្លៀកធំក្លិន ធ្វើយ៉ាងណាក៏មិនបាត់!

//s5.kh1.co/74/74f86c526f3fb38ffb763e90bb7378e00b0176c4.jpg
នារី

 ២២-តុលា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

គ្នាយើង​គ្មាន​នរណា​ចង់​ធំ​ក្លិន​ខ្លួន​មិនល្អ ​ក្លៀក​បែប​ញើស​ធំ​ផ្សា ទៅ​ជិត​គេ​បន្តិច​មិន​បាន​នោះ​ទេ។ យ៉ាង​ណា ទោះ​យើង​ខំ​ងូត​ទឹក សម្អាត​ខ្លួន​ច្រើន​ដង​យ៉ាង​ណា ក្លិនមិន​ល្អនៅ​តែ​អាច​កើត​មាន​ ពិសេស​បើ​យើង​មិន​ចាប់អារម្មណ៍ ឬ​សង្កេត​ច្បាស់​ពី​មូល​ហេតុ​របស់​វា។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​មូល​ហេតុ​ធំៗ​មួយចំនួន ធ្វើ​ឲ្យ​ក្លៀក​ធំ​ផ្សា ខ្លួន​ធំក្លិនមិន​ល្អ ឲ្យ​គ្នា​យើង​បាន​ដឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ផលរំខានពីថ្នាំពេទ្យ

ថ្នាំ​ពេទ្យ​អាច​ព្យាបាល​ជំងឺបាន ប៉ុន្តែ​មាន​ថ្នាំ​មួយ​ចំនួន​ អាច​ធ្វើ​ឲ្យ​ដង​ខ្លួន​ធំ​ក្លិន​បាន ដូចជា ថ្នាំ Morphine ​ឬ​ថ្នាំ​បញ្ចុះ​កម្ដៅ​ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ខ្លួន​បែក​ញើស។ ក្រៅ​ពី​នេះ​​ បើ​យោង Mayo Clinic របស់​អាមេរិក ​ថ្នាំ​មួយ​ចំនួន​ទៀត​ ដូច​ជា​ថ្នាំ Antihistamines ថ្នាំ​ផ្ដាសាយ​តឹង​ច្រមុះ ថ្នាំ​បន្ធូរ​សាច់​ដុំ និង​ថ្នាំ​រម្ងាប់អារម្មណ៍​​ ក៏​អាច​ធ្វើ​ឲ្យ​យើង​ស្ងួត​មាត់ ​ភាគ​ច្រើន​បណ្ដាល​ឲ្យ​មាន​ធំ​ក្លិន​មាត់។

២- ចូលចិត្ដញ៉ាំអាហារហឹរ

អាហារ​ហឹរ​មួយ​ចំនួន​ ដូច​ជា ​ខ្ទឹម​ស ឬ​ខ្ទឹម​បារាំង គឺ​ទៀម​ទារ​ឲ្យរាង​កាយ​បញ្ចេញ​ហ្គាសសុលហ្វួ​ ដើម្បី​បំបែក​ពួក​វា។ ហើយ​សារធាតុ​មួយ​នេះ​នឹង​រត់​ក្នុង​ចរន្ដ​ឈាម និង​បណ្ដាល​ឲ្យ​យើង​​មាន​ធំ​ក្លិន​ខ្លួន។ មាន​អាហារ​មួយ​ចំនួន​ទៀត ​ក៏​ធ្វើ​ឲ្យ​មាន​ធំ​ក្លិន​ខ្លួន​ ដូច​គ្នា ដូច​ជា ​ផ្កា​ខាត់​ណា មើម​ស្ពៃ និង​មាន​បន្លែផ្សេង​ទៀត។

៣- ស្ត្រេសខ្លាំងពេក

​ញើស​ចេញ​ពី​ដង​ខ្លួន​ ហើយ​មាន​ធំ​ក្លិន ​គឺ​ជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​វា​ធំ​ក្លិន​ចាញ់​ញើស​ ​ចេញ​ដោយ​សារ​បញ្ហា​ស្ត្រេស ព្រោះ​ក្រពេញ​ញើស​មួយ​នេះ​មាន​ឈ្មោះ​ថា ក្រពេញ​អាប៉ូគ្រីន។ ញើសបញ្ចេញ​ដោយ​សារ​ស្ត្រេស ​មិន​សូវ​មាន​ជាតិ​ទឹក​ប៉ុន្មាន​ទេ ប៉ុន្តែ​វា​ទាក់​ទាញ​បាក់​តេរី​ខ្លាំង​ណាស់។ ដូច​នេះ យើង​អាច​សម្រាក​ខ្លះ​ៗ ដើម្បី​កាត់​បន្ថយ​ស្ត្រេស ហើយ​​ត្រូវ​បោក​សម្អាត​សម្លៀក​បំពាក់​​ជា​ប្រចាំ ដើម្បី​សម្លាប់​បាក់​តេរី​មិន​ល្អ​ទាំង​អស់​ចោល។

៤- គ្រឿងស្រវឹង

ពិសារ​គ្រឿង​ស្រវឹង​ចូល​ក្នុង​ខ្លួន​បន្តិច អាច​ឲ្យ​ខ្លួន​មាន​ប្រតិកម្ម​យ៉ាង​រហ័ស។ ដោយ​សារ​ពេល​ជាតិ​អាល់​កុល​ជ្រៀប​ចូល​ក្នុង​សរសៃ​ឈាម រាង​កាយ​​​នឹង​ចាត់ទុក​ជា​សារធាតុ​ពុល​មួយ ហេតុ​នេះ​នាំ​ឲ្យ​រាងកាយ នឹង​ឆាប់​បញ្ចេញ​អាច​អាល់​កុល​ចេញ​ពី​ក្នុង​ខ្លួន​យ៉ាង​លឿន​តាម​អាច​ធ្វើ​បាន។ លោក Buddy T អ្ន​ក​ជំនាញ​ផ្នែក​ជាតិ​អាល់​កុល​​របស់​អាមេរិក​ បាន​ពន្យល់​ពី​ដំណើរ​ការ​​បញ្ចេញ​ចោលជាតិ​​​អាល់​កុល​ពី​ក្នុង​ខ្លួន។ ថ្លើម​ជា​កន្លែង​សម្រាប់​បំបែក​ជាតិ​អាល់​កុល ហើយ​បន្ទាប់​មក​ទៀត​ អាល់​កុល​ចេញ​ពី​ក្នុង​ខ្លួន​តាម​រយៈ​ទឹក​នោម។ ​បើ​យើង​​នាំ​ជាតិ​អាល់​កុល​ចូល​ក្នុង​ខ្លួន​ច្រើន​ជាង​សមត្ថិភាព​បន្សាប​របស់​​ថ្លើម នោះ​ក្លិន​មិន​ល្អ​ នឹង​ចេញ​មក​តាម​ផ្លូវ​ដង្ហើម ញើសរបស់​យើង​មិន​ខាន។

៥- ពាក់អាវក្នុងយូរពេក ឬពាក់អាវក្នុងមិនបានបោកទឹក

ភាគ​ច្រើន​ស្រីៗ ​មិន​សូវ​បាន​គិត​ដល់​រឿង​បោក​សម្អាត និង​ប្ដូរ​អាវ​ក្នុងប៉ុន្មាន​ទេ។ ហើយ​អាវ​ក្នុង​ គឺ​គ្រប​លើ​ផ្នែក​នៃ​ដង​ខ្លួន ងាយ​នឹង​ហូរ​ញើស​មាន​ដូច​ជា​ ក្រោម​ដើម​ដៃ ខ្នង និង​ទ្រូង។ សារធាតុ​ផលិតអាវ​ទ្រនាប់​ ងាយ​ស្រូប​សំណើម ហើយ​សំណើម​នោះ​ ជា​ជម្រក​ដ៏​ល្អ​សម្រាប់​បាក់​តេរី​ និង​ពពួក​ផ្សិត​រីក​លូត​លាស់​បាន​យ៉ាង​លឿន។

៦- មានហ្សែនពីកំណើត

មាន​ហ្សែន​មួយ​ចំនួន​ គេ​ជឿ​ថា​ អាច​​ផលិត​ជាតិ Trimethylamine វា​ជា​សារធាតុ​គីមី​ម្យ៉ាង ​មាន​ក្លិន​ឆ្អែប​ ដូច​ជា​ក្លិន​ត្រី​អ៊ីចឹង។ បើ​យោង​តាម​ស្ថាប័ន​សុខ​ភាព​ជាតិអាមេរិក ​បាន​លើក​ឡើង​ថា គ្នា​យើង​មាន​ផ្ទុក​​ជាតិ Trimethylamine ក្នុង​ខ្លួន ​​ប្រឈម​មុខ​ខ្ពស់​ជា​មួយ​ជំងឺបាក់​ទឹក​ចិត្ត ឬ​ចូល​ចិត្ដ​ផ្ដាច់​ខ្លួន​ពី​សង្គម។

៧- ជំងឺទឹកនោមផ្អែម

ក្នុង​ករណី​​​មាន​ជំងឺ​ទឹក​នោម​ផ្អែម តែ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ រាង​កាយ​​នឹង​ចាប់​ផ្ដើម​បំបែក​ខ្លាញ់​សម្រាប់​ប្រើ​ជា​ថាម​ពល ហើយ​ជា​លទ្ធ​ផល​ យើង​​នឹង​​មាន​ជាតិ​កេតូន​ចាល់​ច្រើន​ក្នុង​ខ្លួន។ ​ជាតិ​កេតូន​ ​នឹង​ចាល់​កាន់​តែ​ច្រើន​ទៅ​ៗ រហូត​បណ្ដាល​ឲ្យ​ដង​ខ្លួន​មាន​ធំ​ក្លិន​មិន​ល្អ។ គេ​បាន​លើក​ឡើង​ថា​ អាហារ​មាន​ជាតិ​កាបូហាដ្រេត​ទាប គឺ​ជា​ដំណោះ​ស្រាយ​ដ៏​ល្អ​ សម្រាប់​បញ្ហា​ក្លិន​មាត់​មិន​ល្អ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T