សង្វេគណាស់! ទារកម្នាក់ ត្រូវឪពុកម្ដាយយកទៅកប់ចោលទាំងរស់ ក្រោយពីគិតថាបានស្លាប់បាត់ទៅហើយ (មានវីដេអូ)

//s4.kh1.co/91/91beaa8bab2afc68a5d4c2ab6def6e05716d2938.jpg
សង្គម

 ២២-តុលា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ចិន៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ ទារកម្នាក់ ត្រូវបានអ្នកភូមិពីរនាក់ប្រទះឃើញ កប់ចោលទាំងរស់ ក្រោយពីឪពុកម្ដាយគិតថា កូនរបស់ខ្លួនបានស្លាប់បាត់ទៅហើយ និងថ្មីៗនេះ ទើបតែលេចមុខសាច់ញាតិរបស់ទារកចេញមកទទូលខុសត្រូវ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Shandong ប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុ លោក Jiao និងលោក Zhou ដែលជាអ្នកភូមិ បានដើរបេះផ្សិតនៅលើភ្នំមួយ ក៏បានឮសូរសំឡេងដូចជាកូនឆ្កែព្រុស។ ដំបូងឡើយ ពួកគាត់ទាំងពីរគិតថាជាសំឡេងសត្វយំដែលជាប់អន្ទាក់ ប៉ុន្ដែដោយការសង្ស័យ ពួកគាត់បានសម្រេចកាយដីដោយប្រើដៃ ដើម្បីបញ្ជាក់ការពិត ទើបឃើញកេសឡាំងមួយ។

ដោយមានភាពភ័យខ្លាចពីការចោទប្រកាន់នាៗ លោក Jiao និងលោក Zhou បានទូរស័ព្ទទៅប្ដឹងប៉ូលិសនិងសាច់ញាតិរបស់ខ្លួនដើម្បីឲ្យមកដល់កន្លែងកើតហេតុ។ ក្រោយពីមានមនុស្សជាច្រើនមកដល់ ពួកគាត់ទាំងពីរបានសម្រេចបើកកេសឡាំងនោះមើល ទើបឃើញទារកម្នាក់កំពុងដេកដោយមានរុំក្រណាត់ជុំវិញខ្លួននៅក្នុងនោះ។

ប្រភពបានបន្ដថា ទារកនោះត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីពិនិត្យសុខភាព។ ទារកនោះមានទម្ងន់ចំនួន ១គីឡូ៥ក្រាម ថែមទាំងមានអាការស្លេកស្លាំង និងជំងឺខាន់លឿងទៀតផង។

វេជ្ជបណ្ឌិតបានសន្និដ្ឋានថា ទារកនោះត្រូវបានយកទៅកប់ប្រហែលជា​រយៈ​ពេល៣ម៉ោងប៉ុណ្ណោះ។

ប៉ូលិសម្នាក់បានឲ្យដឹងថា ករណីកប់ទារកទាំងរស់នេះ គឺខាងប៉ូលិសបានធ្វើការស៊ើបអង្កេតស្វែងរកសាច់ញាតិរបស់ទារកចំនួនពីរខែមកហើយ។ លុះមកដល់ថ្ងៃទី២០​ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ មានបុរសវ័យចំណាស់ម្នាក់ឈ្មោះថា Liu បានមកដល់ប៉ុស្តិ៍ប៉ូលិសផ្ទាល់ និងអះអាងថាខ្លួនគឺជាជីតារបស់ទារកនោះ។

លោកតា Liu បាននិយាយប្រាប់ប៉ូលិសថា៖

«ចៅរបស់ខ្ញុំគឺស្លាប់នៅថ្ងៃទីពីរ បន្ទាប់ពីកើតបានមួយថ្ងៃ។ គេមានជំងឺសួតធ្ងន់ធ្ងរដែលមិនអាចដកដង្ហើមបាន។ ក្រោយពីគេស្លាប់ ខ្ញុំរួមទាំងគ្រួសារបានសម្រេចចិត្តជីកដីកប់។ ខ្ញុំពិតជាមិនដឹងទេថា គេនៅរស់បែបនេះសោះ។ ខ្ញុំភ្ញាក់ផ្អើលនិងសប្បាយចិត្តយ៉ាងខ្លាំង ក្រោយពីបានដឹងការពិតតាម​រយៈព័ត៌មានដែលបានចុះផ្សាយ។»

បើទោះបីជា លោកតា Liu អះអាងថាខ្លួនជាជីតារបស់ទារកក៏ដោយ ខាងប៉ូលិសនៅតែធ្វើការស៊ើបអង្កេតបន្ដចំពោះករណីនេះ។

ទន្ទឹមនឹងនេះដែរ ក៏មានស្ត្រីជាអ្នកភូមិម្នាក់ កំពុងមានគម្រោងស្នើសុំទារកនោះយកទៅចិញ្ចឹមផងដែរ ប្រសិនបើរកឪពុកម្ដាយមិនឃើញ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T