តារាសម្ដែងកូនកាត់កាណាដាកាត់ចិន អេនឌី (Eddie Peng ) ដែលបច្ចុប្បន្នមានរូបរាងដ៏ល្អបំផុតនោះគឺ មានជាតិខ្លាញ់តែ៣% ប៉ុណ្ណោះនៃដងខ្លួន ប្រសិនជាប្រៀបធៀបនឹងមនុស្សប្រុសវ៏យក្មេង ធម្មតា ដែលមាន២០%។

យោងទៅតាមសារព័ត៌មានរបស់ម៉ែលឌេលី បានឲ្យដឹងថា តារារូបរាងសង្ហានេះ ព្យាយាមហ្វឹកហាត់ ដើម្បីរូបរាងបែបនេះ ដោយចំណាយពេល ៣ខែ ដោយមានអ្នកហ្វឹកហាត់និងជាអ្នកដឹក នាំរឿងថ្មី Ji Zhan  គឺលោក Dante Lam ។  នៅក្នុងផងដែរ អេនឌី បាននិយាយថា ខ្លួនធ្វើការធម្មតានៅខាងក្រៅ ៣ម៉ោង និង ហ្វឹកហាត់ប្រដាល់ ៥ម៉ោងជារៀងរាល់ថ្ងៃ។ អ្វីដែលធ្វើឲ្យតារាវ៏យក្មេង ឈឺចាប់បំផុតនោះ គឺ អេនឌី ញ៉ាំតែពងផ្នែកពណ៌សប៉ុណ្ណោះ និងទ្រូងមាន់។ ជាចុងក្រោយ អេនឌីនិយាយថា ការហ្វឹកហាត់នេះ សឹងតែសម្លាប់ខ្លួនទៅហើយ។

តើប្រិយមិត្ដយល់ថារូបរាងរបស់អេនឌី សង្ហារដែរឬទេ? សូមមើលរូបភាពខាងក្រោម៖



























កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]