ក្រុម SmallWorld SmallBand ចេញអាល់ប៊ុមថ្មី ក្នុងកម្មវិធីតន្រ្តី Pleng by Smart ដោយអាល់ប៊ុមដែលដាក់ចេញនេះ ឆ្លុះបញ្ចាំងពីការធំដឹងក្ដី ក្ដីស្រលាញ់ និងជីវិត!

//s4.kh1.co/c4/c4a3d64404d848b0561c87ca089be84391da0156.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖​ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ក្រុម SmallWorld SmallBand  ឬក្រុមតូច (SWSB) ជាក្រុមតន្រ្តីឈានមុខគេមួយនៅកម្ពុជា ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការបង្កើតស្ទីលថ្មីៗ នៃតន្រ្តីប៉ុបរបស់កម្ពុជា បានប្រកាសចេញអាល់ប៊ុមថ្មីរបស់ខ្លួន នៅល្ងាចថ្ងៃច័ន្ទនេះនៅ Smart Shop សាខាព្រះមុនីវង្ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាល់ប៊ុមដែលមានចំណងជើងថា SmallWorld SmallBand មានបទចម្រៀងថ្មីៗចំនួន ១២ បទ ហើយបទចម្រៀងចំនួន ៦ បទ​ដំបូង អាចស្វែងរកបានតាមរយៈកម្មវិធី Pleng by Smart ដែលជាកម្មវិធីតន្រ្តីអនឡាញឈានមុខគេនៅកម្ពុជា ចាប់ពីថ្ងៃនេះតទៅ។  អ្នកគាំទ្រអាចរីករាយនឹងបទចម្រៀងចំនួន ៦​ បទ ផ្សេងទៀត តាមរយៈការសម្ដែងផ្ទាល់នៃការប្រគំុតន្រ្តីរបស់ក្រុមតូច (SWSB) នាពេលខាងមុខនេះ។ បទចម្រៀងក្នុងអាល់ប៊ុមទាំងអស់នឹងចេញនៅខែមករា ឆ្នាំ ២០២០។

កម្មវិធីប្រកាសអាល់ប៊ុមថ្មីរបស់ក្រុម SWSB
កម្មវិធីប្រកាសអាល់ប៊ុមថ្មីរបស់ក្រុម SWSB

ក្រុមតន្រ្តីនេះដឹកនាំដោយ លោក រៀម សុភីរម្យ  អ្នកលេងហ្គីតាបាស ដោយមានអ្នកចម្រៀងនាំមុខ​ កញ្ញា រិទ្ធី លម្អ​កេសរ អ្នកលេងហ្គីតា លោក ម៉ម ​ពេ​ជ្ជ​រិ​ទ្ធ និងអ្នកលេងស្គរ លោក ដេ​វិដ សុ​ភី​រ៉ុង ដែលបានចំណាយពេលបង្កើតអាល់ប៊ុមនេះអស់រយៈពេល​១៥​ខែមកហើយ ដោយមាន លោក ពេ​ជ្ជ​រិ​ទ្ធ និងកញ្ញា កេសរ ជាអ្នកនិពន្ធបទចម្រៀង និងស្វែងរកវិធី ដើម្បីបង្កើតស្ទីលតន្រ្តីថ្មីៗ។

កញ្ញា កេសរ បាននិយាយថា៖

«ការចេញអាល់ប៊ុមនេះ គឺជាឱកាសដ៏សំខាន់មួយក្នុងអាជីពជាតន្រ្តីកររបស់ពួកយើង ដែលយើងបានរង់ចាំយូរមកហើយ ហើយយើងពិតជារំភើបដោយបានចែករំលែកអាល់ប៊ុមមួយនេះ ជាមួយអ្នកគាំទ្ររបស់យើងនៅឆ្នាំនេះ។ បំណងប្រាថ្នារបស់ពួកយើងគឺ នាំយកស្ទីលតន្ត្រីថ្មីៗ សម្រាប់ទស្សនិកជនជាច្រើននៅកម្ពុជា។ យើងនឹងបន្តព្យាយាមសម្រេចក្តីសុបិន្តនេះ ហើយសង្ឃឹមថានឹងនាំយកតន្ត្រីនេះ ទៅកាន់ទស្សនិកជនអន្តរជាតិនាពេលអនាគត»។

ក្រុមតន្ត្រី SmallWorld SmallBand ល្បីក្នុងការនិពន្ធបទចម្រៀង ដែលមានខ្លឹមសារ និងសាច់រឿង​ ព្រមទាំងផ្ដល់អត្តសញ្ញាណថ្មីដល់តន្រ្តីរបស់កម្ពុជា។ ចាប់តាំងពីចេញបទចម្រៀងបុណ្យភូមិ បទចម្រៀង Love9 បទចម្រៀង កីឡា បទចម្រៀង ទង់ជាតិខ្មែរ​ និងអាល់ប៊ុមចម្រៀងដំបូងបង្អស់របស់ពួកគេដែលមានចំណងជើងថា ‘2x5’  ពួកគេបានបង្កើតប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមអ្នកស្រលាញ់ និងអ្នកគាំទ្រតន្ត្រីកម្ពុជា។

លោក ពេ​ជ្ជ​រិ​ទ្ធ បានធ្វើការរៀបរាប់ផងដែរថា​៖ 

«អាល់ប៊ុមលើកទី ២ របស់យើងគឺមានខ្លឹមសារជ្រៅជ្រះ និងនិយាយអំពីសាច់រឿងរបស់ពួកយើង។ យើងប្រាកដក្នុងចិត្តថានឹងមានមនុស្សដ៏ទៃទៀត អាចផ្សារភ្ជាប់ទៅនឹងសាច់រឿងរបស់ពួកគេជាមួយអាល់ប៊ុមចម្រៀងនេះ។ អាលប៊ុមនេះនិយាយអំពីក្ដីស្រលាញ់ ជីវិត និងទំនួលខុសត្រូវ។ និយាយឲ្យខ្លី អាល់ប៊ុមនេះនិយាយអំពីការធំដឹងក្ដី»។

កម្មវិធីប្រកាសអាល់ប៊ុមថ្មី របស់ ក្រុម SWSB
កម្មវិធីប្រកាសអាល់ប៊ុមថ្មី របស់ ក្រុម SWSB

ដើម្បីក្លាយជាមនុស្សដំបូងស្តាប់បទចម្រៀងថ្មីៗរបស់ក្រុមតន្រ្តី SWSB អ្នកអាចទាញយកកម្មវិធី Pleng by Smart ដែ​លមាននៅក្នុង Apple App Store និង Google Play Store

លោក Stjepan Udovicic ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata បានមានប្រសាន៍ថា៖​

«ក្រុមហ៊ុន Smart គឺជាអ្នកគាំទ្រដ៏ធំបំផុត និងអ្នកកោតសរសើរបំផុតដល់ក្រុម SWSB តាំងពីដំបូងមកម្ល៉េះ ហើយយើងមានមោទនភាពដែលបានឃើញដំណើរជោគជ័យរបស់ពួកគេ។ យើងតែងតែមានភាពរួចរាល់ជានិច្ច ក្នុងការគាំទ្រសិល្បករកម្ពុជា  ហើយយើងជឿជាក់ថាក្រុម SWSB មិនត្រឹមតែនឹងអាចទទួលបានជោគជ័យក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែក៏នឹងទទួលបានជោគជ័យក្នុងឆាកអន្តរជាតិផងដែរ»។

កម្មវិធីប្រកាសអាល់ប៊ុមថ្មី របស់ ក្រុម SWSB
កម្មវិធីប្រកាសអាល់ប៊ុមថ្មី របស់ ក្រុម SWSB

សម្រាប់អ្នកប្រើប្រាស់ Pleng by Smart Pro អ្នកអាចទទួលបានសំបុត្រការប្រគំតន្រ្ដីរបស់ក្រុមតូចមិនគិតថ្លៃ ចំណែកឯអ្នកដែលមិនប្រើប្រាស់កម្មវិធី Pleng by Smart Pro អ្នកអាចទិញសំបុត្រដែលមានតម្លៃ ៣ ដុល្លារ។ អ្នកអាចទទួលយកសំបុត្របាននៅតាមសាខា Smart Shop មួយចំនួនពីថ្ងៃទី​១៩ ដែលរួមមាន Smart Shop ព្រះមុនីវង្ស, Smart Shop កោះពេជ្រ, Smart Shop អេអន ភ្នំពេញ​, Smart Shop អេអន សែខ សុខ និង​ Smart Shop ធីខេ អេវេណូ។។

កម្មវិធី Pleng by Smart ត្រូវបានដាក់ឲ្យដំណើរការកាលពីខែកុម្ភៈ ឆ្នាំ២០១៩ គឺជាបណ្ណាល័យកម្សាន្តឌីជីថលដ៏ធំបំផុតក្នុងប្រទេសកម្ពុជា ដោយមានបទចម្រៀងខ្មែរ និងអន្តរជាតិច្រើនជាង ១ លានបទ ហើយផ្ដល់ភាពងាយដល់អ្នកប្រើប្រាស់។ លើសពីនេះទៀតការភ្ជាប់ជាមួយកម្មវិធី Pleng by Smart Pro ផ្តល់ជូនការទាញយកបទចម្រៀងដោយគ្មានដែនកំណត់សម្រាប់ការស្ដាប់ក្រៅបណ្ដាញអនឡាញ ក៏ដូចជាអាចស្ដាប់បទចម្រៀងលំដាប់ពិភពលោកតាមអនឡាញបានដោយសេរី ឬក៏អាចស្តាប់ការផ្សាយផ្ទាល់កម្មវិធីវិទ្យុផងដែរ ដោយគ្មានការផ្សព្វផ្សាយពាណិជ្ជកម្ម។

កម្មវិធី Pleng by Smart ត្រូវបានធ្វើឲ្យល្អប្រសើរជាប្រចាំលើចំណុចជាច្រើនដូចជា ផ្នែកបច្ចេកទេស ធ្វើឲ្យមានល្បឿនកាន់តែលឿន ឆ្លើយតបកាន់តែរហ័ស និងងាយស្រួលក្នុងការប្រើប្រាស់ បន្ទាប់ពីប្តូរឈ្មោះពី Smart Music

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីកម្មវិធី Pleng by Smart សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ Pleng by Smart តាមរយៈ www.facebook.com/PlengBySmart​  ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T