អុំទូកឆ្នាំនេះ ជិះរថភ្លើងទៅលេងពោធិ៍សាត់ដឹងតែត្រូវចិត្តហ្មង បានដើរលេងកន្លែងស្អាតៗហើយ បានមើលការប្រគំតន្រ្តីដ៏អស្ចារ្យថែមទៀត!

//s4.kh1.co/f5/f5207996be8b41c0bbaddfe4deb64b219abedd52.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ​៖ ធ្លាប់តែទៅលេងពោធិ៍សាត់ជិះរថយន្តមែនទេ? តែពេលនេះតោះមកសាកជិះរថភ្លើងទៅលេងពោធិ៍សាត់ម្តងទៅមើល ថាតើសប្បាយ និងស្គាល់រសជាតិប្លែកកម្រិតណា ក្នុងឱកាសឈប់សម្រាកទៅដើរលេងនាពិធីបុណ្យអុំទូកខាងមុខនេះ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយការធ្វើដំណើរតាមផ្លូវរថភ្លើងថ្មីនេះពិតជាងាយស្រួល ហើយល្បីថានៅតាមដងផ្លូវមានទេសភាពស្រស់ស្អាតមែនទែន ដែលអាចឱ្យអ្នកគយគន់ព្រៃព្រឹក្សាយ៉ាងត្រជាក់ចិត្តផងដែរ ក្រោយពេលឈប់សម្រាកពីការងារ។

រថភ្លើងទៅខេត្តពោធិ៍សាត់
រថភ្លើងទៅខេត្តពោធិ៍សាត់

ជាពិសេសនៅខេត្តពោធិ៍សាត់ល្បីថាមានកន្លែងកម្សាន្ត២កន្លែង ដែលជាទីពេញនិយមជាងគេ៖

ទី១គឺ៖ រម្មណីយដ្ឋាន «ទឹកធ្លាក់ច្រកល្អៀង» រមណីយដ្ឋាន​នេះត្រូវបានគេស្គាល់ថា មានទីតាំងស្ថិត​នៅក្នុង​ភូមិ​បំណក់ ឃុំ​ឈើតុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ​ចេញ​ដំណើរ​ពី​ភ្នំពេញ​ទៅ​មាន​ចម្ងាយ​ប្រមាណត្រឹមតែ ១៦០​ គីឡូម៉ែត្រប៉ុណ្ណោះ។ នៅទីនោះមានទឹកធ្លាក់ត្រជាក់ចិត្ត និង​មានព្រៃឈើម្លប់ជាច្រើនធ្វើឱ្យអ្នកបានទៅលេងហើយ​មាន​អារម្មណ៍ថាស្រស់ស្រាយខ្លាំងណាស់​ បានមកម្តងហើយ ចង់មកម្តងទៀត។

&nbsp; រម្មណីយដ្ឋាន&nbsp;<b>«ទឹកធ្លាក់ច្រកល្អៀង»</b>
  រម្មណីយដ្ឋាន «ទឹកធ្លាក់ច្រកល្អៀង»
&nbsp; រម្មណីយដ្ឋាន&nbsp;«ទឹកធ្លាក់ច្រកល្អៀង»
  រម្មណីយដ្ឋាន «ទឹកធ្លាក់ច្រកល្អៀង»

ប្រភពរូបភាពពីផេក៖ I Love Pursat

ទី២គឺ៖ «ភ្នំ ១៥០០» មានប្រវែងជាង ១៨០ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ស្រុកបាកាន ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ជាប់ព្រំដែនខេត្តត្រាត។ បច្ចុប្បន្នមានយុវវ័យជាច្រើនបាននិយមនាំគ្នាទៅថតរូបលេងកម្សាន្តសប្បាយផុសព្រោងព្រាតក្នុងបណ្តាញសង្គម ព្រោះថានៅភ្នំនេះមានទេសភាពព្រៃឈើពណ៌ខៀវស្រងាត់ ខ្យល់អាកាសក៏បរិសុទ្ធ អបជាមួយនឹងដងផ្លូវដែលព័ទ្ធខ្វែងខ្វាត់ដូចអន្ទង់អាំង មើលទៅពិតជាប្លែកភ្នែកណាស់។

&nbsp;«ភ្នំ ១៥០០»
 «ភ្នំ ១៥០០»
&nbsp;«ភ្នំ ១៥០០»
 «ភ្នំ ១៥០០»
&nbsp;«ភ្នំ ១៥០០»
 «ភ្នំ ១៥០០»

ប្រភពរូបភាពពីផេក៖ I Love Pursat

ទន្ទឹមនឹងនេះ ដើម្បីចូលអបអរសាទរពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ ស្រាបៀរ GANZBERG ក៏បាននាំមកជូនព្រឹត្តិការណ៍ប្រគំតន្ត្រី «GANZBERG Uber Music Festival 2019» ដែលប្រមូលផ្តុំទៅដោយទស្សនីយ៍ភាពកម្សាន្តប្លែកៗ ជួបជាមួយកំពូលតារាចម្រៀងកំពូលលំដាប់ជួរមុខសប្បាយគ្មានដែនកំណត់។ ដែលព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏កក្រើក និងអស្ចារ្យនេះ នឹងរៀបចំធ្វើឡើងនៅក្នុងខេត្តពោធិ៍សាត់នាថ្ងៃទី ៦ ទី ៧ និងទី៨ ខែវិចិ្ឆកា ឆ្នាំ២០១៩ នេះតែម្តង ស្របជាមួយនឹងពិធីបុណ្យអុំទូកលើកទី២ របស់ខេត្តពោធិ៍សាត់ផងដែរ៕

ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់

ប្រភពរូបភាពពីផេក៖ I Love Pursat

&nbsp; ព្រឹត្តិការណ៍ប្រគំតន្ត្រី&nbsp;«GANZBERG Uber Music Festival 2019»&nbsp;
  ព្រឹត្តិការណ៍ប្រគំតន្ត្រី «GANZBERG Uber Music Festival 2019» 
&nbsp; ព្រឹត្តិការណ៍ប្រគំតន្ត្រី&nbsp;«GANZBERG Uber Music Festival 2019»&nbsp;
  ព្រឹត្តិការណ៍ប្រគំតន្ត្រី «GANZBERG Uber Music Festival 2019» 
វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T