គ្រាន់តែស្ដាប់ កែវ ចាន់និមល រៀបរាប់ប្រវត្តិស្នេហ៍ដំបូងជាមួយស្វាមី ធ្វើឲ្យហ្វេនៗចង់លើសជាតិស្ករ (មានវីដេអូ)

//s4.kh1.co/01/017e3370fb1b409292e565b57432845fc0dafb3f.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានជ្រាបហើយថា អ្នកនាង កែវ ចាន់និមល ជាពិធីការិនីឆ្នើមមួយរូបប្រចាំទូរទស្សន៍ដ៏ល្បីមួយ និងក្ដោបក្ដាប់តំណែងក្នុង កម្មវិធីធំៗលំដាប់អន្ដរជាតិ ជាច្រើនទៀតផង ទើបធ្វើឲ្យប្រជាប្រិយភាព របស់តារារូបនេះ កាន់តែកើនឡើងជាលំដាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ទោះជា អ្នកនាង និមល មានភាពមមាញឹកជាមួយការងារសិល្បៈ បែបណាក្ដី ក៏រូបនាង មិនភ្លេចកសាងជីវិតគ្រួសារមួយ ដែលពោរពេញដោយសុភមង្គល និងមានតែផ្អែមល្ហែមជាមួយស្វាមីជាទីស្រលាញ់ និងកូនស្រីផងដែរ។

ជាក់ស្ដែង ថ្មីៗនេះ និមល បានធ្វើឲ្យអ្នកគាំទ្រទាំងអស់ ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងចង់លើសជាតិស្ករ ក្រោយពីបានស្ដាប់ការរៀបរាប់ពី ប្រវត្តិស្នេហាពេលដំបូងៗ ជាមួយស្វាមីបណ្ដូលចិត្ត។

តាមរយៈវីដេអូនោះដែរ កែវ ចាន់និមល បានបកស្រាយទាំងទឹកមុខញញឹម អៀនៗ​​​អំពីទំនាក់ទំនងស្នេហាដែលមិនគួរឲ្យជឿ រវាងនាង និងស្វាមី គឺផ្ដើមចេញពីការរាប់អានគ្នា ធម្មតារវាងគ្រូនិងសិស្សតែប៉ុណ្ណោះ រហូតដល់ថ្ងៃមួយការយល់ចិត្តថ្លើមគ្នា រហូតឈានដល់មង្គលការ និងបង្កើតគ្រួសារដ៏មានសុភមង្គលបែបនេះ។

ស្របពេលដែលបានលឺពី ប្រវត្តិស្នេហ៍ដ៏រ៉ូមែនទិករវាង និមល និងស្វាមី រួចមក ធ្វើឲ្យហ្វេនៗទាំងអស់ស្ដាប់ហើយ រំភើបជំនួស និងប្រាថ្នាចង់បាន ជីវិតគ្រួសារដូច តារាស្រីរូបនេះទៀតផង៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

អ្នកនាង និមល
អ្នកនាង និមល
គ្រួសាររបស់ អ្នកនាង និមល
គ្រួសាររបស់ អ្នកនាង និមល
អ្នកនាង និមល និងស្វាមី
អ្នកនាង និមល និងស្វាមី
អ្នកនាង ចាន់ កែវនិមល និងស្វាមី
អ្នកនាង ចាន់ កែវនិមល និងស្វាមី
អ្នកនាង និមល និងស្វាមី
អ្នកនាង និមល និងស្វាមី
អ្នកនាង និមល រៀបរាប់ប្រវត្តិស្នេហ៍
អ្នកនាង និមល រៀបរាប់ប្រវត្តិស្នេហ៍
វីដេអូដែល និមល រៀបរាប់ប្រវត្តិស្នេហ៍
កែវ ចាន់និមល
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T