គម្រប់ខួបសេ្នហា៣ឆ្នាំ! គូស្នេហ៍ខុសជំនាន់ សុខ សោម៉ាវត្តី បង្ហាញភាពផ្អែមល្ហែមដាក់ លី វ៉ាហេទ ចង់លើសជាតិស្ករ!

//s4.kh1.co/65/654f169c3331520813e7b361903e595ddf451a40.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ឃើញថាតារាសម្ទែង និងពិធីការិនីដ៏មានប្រជាប្រិយភាពអ្នកនាង សុខ សោម៉ាវត្តី កាន់តែមានក្តីសុខ និងសុភមង្គលខ្លាំងឡើងនៅក្នុងជីវិតស្នេហា ក្រោយបានជួបគូស្នេហ៍ដ៏យល់ចិត្ត គឺលោកលី វ៉ាហេទ ដែលតែងតែនៅក្បែរគ្រប់ពេល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មកទល់នឹងពេលនេះ ស្នេហាខុសជំនាន់របស់អ្នកទាំង២ ក៏បានឈានមកដល់គម្រប់ខួប៣ឆ្នាំ ដែលបានធ្វើការរៀបចំពិធីយ៉ាងពោរពេញដោយស្នាមញញឹមនឹងរីករាយបំផុត ក្រោមការញុំអាហារជួបជុំគ្នាដ៏មានន័យ។ អ្វីដែលកាន់តែពិសេសនោះគឺ តារាស្រីរូបនេះក៏បានធ្វើការបង្ហាញអារម្មណ៍ពិត ជាមួយនឹងការស្រលាញ់អស់ពីចិត្តដល់គូស្នេហ៍ យ៉ាងមានន័យថា៖

«វាជាពេលវេលាដ៏មានន័យសំរាប់ការផ្ដល់អោយ មិនមែនត្រឹមតែជាពាក្យសំដីតែជាទង្វើ ការស្រលាញ់ ការថ្នាក់ថ្នម ភាពកក់ក្ដៅដែលអោយមនុស្សស្រីម្នាក់នេះនឹកស្មានមិនដល់ថាមានមនុស្សប្រុសល្អដូចបងមករួមដំណើរនិងកាន់ដៃអូនមិនលែងបែបនេះ សង្ឃឹមថាការធ្វើល្អចំពោះអូនបែបនេះជាការពិតមិនមានលាក់លៀមរឺលាក់ពុត តែបើការធ្វើល្អចំពោះអូនបែបនេះជាការកុហកអញ្ចឹងសុំអោយបងកុហកអូនតែ20000ថ្ងៃទៀតបានហើយ Happy anni...3 y babe »។

ជាមួយនឹងសារដ៏ពោរពេញដោយអត្ថន័យនេះដែល បានធ្វើឲ្យហ្វេនជាច្រើនអានហើយចង់លើសជាតិស្ករ ដែលគូស្នេហ៍មួយគូនេះ កាន់តែមានក្តីសុខនឹងគ្នាខ្លាំង ទោះបីជាវ័យខុសគ្នា និងស្រលាញ់យូរឆ្នាំយ៉ាងណាក្តី ក៏ការស្រលាញ់នៅតែដដែល៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍ ក្នុងថ្ងៃពិសេស
សុខ សោម៉ាវត្តី និងគូស្នេហ៍ ក្នុងថ្ងៃពិសេស
សាររបស់សុខ សោម៉ាវត្តី 
សាររបស់សុខ សោម៉ាវត្តី 
សុខ សោម៉ាវត្តី
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T