អាសូរណាស់! ស្ត្រីម្នាក់មានកូនរហូតដល់ ៤៤នាក់ ត្រូវប្ដីរត់ចោល ឥឡូវកំពុងជួបការលំបាកយ៉ាងធ្ងន់ធ្ងរ

//s6.kh1.co/2d/2d2189f2750b3706b0ab30caa889dfb9c0728a5d.jpg
សង្គម

 ២១-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អាហ្វ្រិកខាងកើត៖ ស្ត្រីសញ្ជាតិអ៊ូហ្គង់ដាម្នាក់ មានកូនរហូតដល់៤៤នាក់ កំពុងជួបការលំបាកយ៉ាងធ្ងន់ធ្ងរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ស្ត្រីរូបនោះមានឈ្មោះថា Maria Nabatanzi បច្ចុប្បន្នមានអាយុ៣៩ឆ្នាំ បានសម្រាលកូនភ្លោះពីរនាក់ចំនួន៦ដង កូនភ្លោះបីនាក់ចំនួន៤ដង និងកូនភ្លោះបួននាក់ចំនួន៥ដង។ នាង Maria បានរៀបការក្នុងវ័យ១២ឆ្នាំ ជាមួយស្វាមីរបស់នាងដែលមានអាយុលើសនាងចំនួន២៨ឆ្នាំ និងចាប់ផ្ដើមមានកូនជាមួយគ្នាបន្ទាប់ពីរៀបការហើយបាន​រយៈពេល១ឆ្នាំ។ ដោយមានកូនច្រើនពេក វេជ្ជបណ្ឌិតបានសម្រេចកាត់ស្បូនរបស់នាងចេញ ដើម្បីចៀសវាងមានកូនបន្ដទៀត។ នាង Maria និងស្វាមីបានលែងលះគ្នាកាលពីបីឆ្នាំមុន ដែលជាហេតុធ្វើឲ្យបច្ចុប្បន្ននេះ នាងត្រូវរ៉ាប់រងចិញ្ចឹមកូនតែម្នាក់ឯងយ៉ាងវេទនា។

នាង Maria បានឲ្យដឹងថា ម្ដាយបង្កើតរបស់នាងបានបោះបង់នាង បងប្អូនទាំង៥នាក់ និងឪពុករបស់នាង តាំងពីនាងមានអាយុ៣ឆ្នាំមកម៉្លេះ។ ក្រោយមក ឪពុករបស់នាងបានរៀបការម្ដងទៀតជាមួយស្រីថ្មី និងសម្លាប់បងប្អូនរបស់នាងទាំងអស់ចោល ដោយលាយអំបែងកែវដាក់ចូលក្នុងម្ហូប។ នាងអាចចៀសផុតពីការស្លាប់បាន ដោយសារពេលនោះនាងបានទៅលេងផ្ទះរបស់សាច់ញាតិ។

ប្រភពបានបន្ដថា នាង Maria បានបាត់បង់កូនអស់ចំនួន៦នាក់ដោយសារជំងឺ។ នាងតែងតែស្រមៃចង់បានគ្រួសារដ៏ធំល្មមមួយ ដោយមានកូនចំនួន៦នាក់ ប៉ុន្ដែផ្ទុយទៅវិញ ពេលនេះ នាងមានកូនរហូតដល់៣៨នាក់។ ជាធម្មតា ក្នុងមួយថ្ងៃ កូនៗរបស់នាងគឺបរិភោគម៉្សៅពោតអស់ចំនួន២៥ក្រាម។ ដើម្បីរកប្រាក់សម្រាប់ផ្គត់ផ្គង់ការចំណាយ នាង Maria ត្រូវធ្វើការនៅក្នុងហាងកាត់សក់ និងដើររកដែកចាស់ៗយកទៅលក់ផងដែរ។

Ivan Kubuka ជាកូនប្រុសច្បងវ័យ២២ឆ្នាំបាននិយាយថា៖

«ម្ដាយរបស់ខ្ញុំពិតជាលំបាកខ្លាំងណាស់។ ពួកខ្ញុំគឺតែងតែជួយគាត់នូវអ្វីដែលអាចធ្វើបាន ដូចជាចម្អិនម្ហូប និងបោកសម្លៀកបំពាក់ជាដើម។ ខ្ញុំពិតជាអាណិតគាត់ណាស់។»

នាង Maria បានបន្ថែមទៀតថា នាងធំលូតលាស់ឡើងដោយការឈឺចាប់ជាមួយនឹងទឹកភ្នែក។ ប្ដីរបស់នាងបានចាកចេញពីនាង ដោយទុកនូវភាពលំបាកដែលត្រូវរ៉ាប់រង។ ពេលវេលាក្នុងជីវិតរបស់នាងមិនមានភាពសុខស្រួលឡើយ គឺត្រូវមើលថែកូនៗនិងរកស៊ីចិញ្ចឹមប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា សម្រាប់ជនជាតិអ៊ូហ្គង់ដា គឺមានកូនយ៉ាងច្រើនចំនួនចាប់ពី៥នាក់ ​ទៅ៦នាក់ប៉ុណ្ណោះក្នុងមួយគ្រួសារ៕

តើប្រិយមិត្តអ្នកអានយល់យ៉ាងណាដែរ?

សូមទស្សនារូបភាពខាងក្រោម៖

នាង Maria និងកូន
នាង Maria និងកូន
នាង Maria និងកូនៗ
នាង Maria និងកូនៗ
នាង Maria និងកូនៗ
នាង Maria និងកូនៗ
នាង Maria និងកូនៗ
នាង Maria និងកូនៗ
នាង Maria និងកូនៗ
នាង Maria និងកូនៗ
នាង Maria និងកូនៗ
នាង Maria និងកូនៗ
ស្ថានភាពជីវិត
ស្ថានភាពជីវិត
ស្ថានភាពទីតាំងផ្ទះ
ស្ថានភាពទីតាំងផ្ទះ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T