Man Utd ត្រៀមកញ្ចប់ទឹកប្រាក់៥៦លានផោនដាក់គោលដៅយកខ្សែប្រយុទ្ធកំពុងឡើងជើង១រូបក្នុងក្របខណ្ឌ Bundesliga ដើម្បីពង្រឹងតំបន់ប្រយុទ្ធ

//s6.kh1.co/bb/bb969a302c9448d07ac4c2b407134f3478c83b7f.jpg
កីទ្បា

 ២១-តុលា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ យោងតាមកាសែត Daily Express បានអោយដឹងថាក្រុមបិសាចក្រហម Manchester United បានចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់កីឡាករ Timo Werner របស់ក្លិប RB Leipzig​ ក្នុងគោលបំណងចង់បានកីឡាកររូបនេះមកពង្រឹងតំបន់ប្រយុទ្ធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Timo Werner
  កីឡាករ Timo Werner

ក្រុម Manchester United បានចាប់ផ្ដើមរដូវកាលថ្មីដ៏លំបាកមួយបន្ទាប់ពីបាត់បង់ខ្សែប្រយុទ្ធ២រូបអោយទៅក្រុម Inter Milan រួមមានកីឡាករ Romelu Lukaku និង Alexis Sanchez ហើយកាលពីអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅកន្លងទៅនេះពួកគេមិនបានទិញខ្សែប្រយុទ្ធណាមួយមកចូលរួមក្រុមនោះទេ ដែលនេះជាហេតុធ្វើអោយក្រុមរបស់លោក ​Ole ហាក់មានបញ្ហានៅតំបន់ប្រយុទ្ធ។

យោងតាមប្រភពដដែលបានអោយដឹងថាខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់របស់ក្លិប RB Leipzig រូបនេះមានតម្លៃខ្លួនប្រមាណ ៥៦លានផោន (ឬប្រហែល ៧២លានដុល្លារអាមេរិក)។

  កីឡាករ Timo Werner
  កីឡាករ Timo Werner

គួររម្លឹកផងដែរថាកីឡាករវ័យ ២៣ឆ្នាំរូបនេះបានផ្ទេរចេញពីក្រុម VfB Stuttgart មកចូលរួមជាមួយក្លិប RB Leipzig កាលពីឆ្នាំ២០១៦ ក្នុងតម្លៃ១៤លានអឺរ៉ូ (ឬប្រហែល១៥លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនបាន ១២៥ប្រកួតស៊ុតបញ្ចូលទីបាន ៦៩គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន ២៨ដង៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T