ក្ដៅៗ!! កម្ពុជា ចាញ់ថៃ ១២ទល់នឹង០ ពានហ្វូតសាលកម្រិតអាស៊ាននៅវៀតណាម

//s5.kh1.co/44/44f956e6c431cb2ffe8c081775747e04aa17d7eb.jpg
កីទ្បា

 ២១-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

វៀតណាម៖ ការប្រកួតពានរង្វាន់ AFF Futsal Championship លើកទី១៦ ឆ្នាំ ២០១៩ ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ ក្រុមបាល់ទាត់ក្នុងសាលកម្ពុជា បានប្រកួតចាញ់ជើងខ្លាំងថៃ ក្នុងលទ្ធផល១២ទល់នឹង០ អម្បាញ់មិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Phu Tho ទីក្រុងហូជីមិញ។ នេះគឺជាការប្រកួតបើកឆាករបស់កម្ពុជាក្នុងពូល A ខណៈ ២ប្រកួតទៀតកម្ពុជាត្រូវបន្តទៅប៉ះជើងខ្លាំងមួយទៀតគឺ មីយ៉ាន់ម៉ា មុននឹងឈានដល់ការប្រកួតចុងក្រោយក្នុងពូលដែលនឹងជួបជាមួយទីម័រខាងកើត។

កាលវិភាគប្រកួតរបស់កម្ពុជាក្នុងពូល A
កាលវិភាគប្រកួតរបស់កម្ពុជាក្នុងពូល A

ងាកមកមើលពូល B វិញក៏មាន៤ក្រុមដែរ គឺម្ចាស់ផ្ទះវៀតណាម, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និងអូស្រ្តាលី។

គួរបញ្ជាក់ផងដែរថា នៅក្នុងការប្រកួតពានរង្វាន់កម្រិតអាស៊ានមួយនេះ ក្រុមដែលឈរនៅចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ នឹងកក់កៅអីទៅលេងវគ្គចែកពូលពានរង្វាន់ AFC Futsal Championship Tukmenistan 2020 នៅឆ្នាំក្រោយ៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T